តួលោកប្រធាន Yoo ក្នុងរឿង «Marry My Husband» កំពុងក្លាយជា crush ថ្មីរបស់អ្នកគាំទ្រនារីៗ
ចាប់តាំងពីរឿងភាគថ្មី «Marry My Husband» បានចាក់ផ្សាយនៅលើទូរទស្សន៍ tvN កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ រឿងភាគមួយនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនអាស៊ីនៅឆ្នាំដើម ២០២៤។
ជាមួយគ្នានេះដែរ តារាសម្ដែង Na In Woo ដែកជាតួឯកប្រុសក្នុងរឿងភាគ «Marry My Husband» សង្កេតឃើញថា ក៏កំពុងធ្វើឱ្យអ្នកទស្សនាឈ្លក់វង្វេង ជាមួយនឹងរូបរាងដ៏ស្រស់សង្ហា ក៏ដូចជាទេពកោសល្យសម្ដែង ដែលជាបុរសល្អខ្លាំង នារីណាឃើញហើយតែងតែប្រាថ្នាចង់បាននោះ។
គួរបញ្ជាក់ថា តារាប្រុស Na In Woo កើតនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ១៩៩៤ មានកម្ពស់ ១. ៨៩ ម៉ែត្រ។ លោកចាប់ផ្ដើម អាជីពជាតារាសម្ដែងដំបូងនៅក្នុងឆ្នាំ ២០១៥ ដោយចូលរួមសម្ដែងក្នុងរឿងភាគទូរទស្សន៍ដែលមានចំណងជើងថា «Shine or Go Crazy» ហើយចំពោះរឿងដែលលោកផ្ទុះប្រជាប្រិយខ្លាំងនោះ មានដូចជារឿង «Mr.Queen» «River Where the Moon Rises» និង «Marry My Husband» នេះឯង៕