រកឃើញហើយ Miss Global 2023 បានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេស Puerto Rico
ក្រោយពីបើកឆាកប្រកួតយ៉ាងស្វិតស្វាញមករយៈពេលកន្លះខែនៅកម្ពុជា និង វៀតណាមមក កាលពីថ្ងៃ ១៨ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ កម្មវិធី Miss Global 2023 បានរកឃើញម្ចាស់មកុដថ្មីប្រចាំឆ្នាំបន្តពីបវរកញ្ញាប្រទេសហ្វីលីពីនឆ្នាំមុនហើយ ដោយម្ចាស់មកុដបានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេស Puerto Rico នាង Ashley Melendez ។
សម្រាប់នាង Ashley Melendez ជាបេក្ខភាពម្នាក់ដែលខ្លាំង មានសមត្ថភាពទាំងការបង្ហាញ និង ចំណេះដឹង រហូតអាចក្តាប់មកុដ Miss Global 2023 បានយ៉ាងងាយស្រួល។ ទន្ទឹមនឹងនោះ ងាកទៅមើលមហាជនក៏បានសម្ដែងក្តីសាទរចំពោះស្រីស្រស់រូបនេះដែរ ព្រោះថានាងពិតជាស័ក្តិសមណាស់ជាម្ចាស់មកុដ។
ក្រៅពីម្ចាស់មកុដបានទៅលើបវរកញ្ញាប្រទេស Puerto Rico ហើយ សម្រាប់លំរងទី ១ គឺបានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេស Samo នាង Haylani Pearl Kuruppu លំដាប់រងទី ២ បានទៅលើបវរកញ្ញាមកពីប្រទេសថៃ នាង Chonnikarn Supittayaporn ចំពោះលំដាប់រងទី ៣ បានទៅលើបវរកញ្ញាប្រទេសហ្វីលីពីន នាង Louise Katarina Hung និង លំដាប់រងទី ៤ បានទៅលើបវរកញ្ញាមកពីប្រទេសវៀតណាមនាង Doan Thu Thuy ៕