រៀបការហើយមិនបានប៉ុន្មាន Poo ទម្លាយអារម្មណ៍បែបនេះភ្លាម ក្រោយក្លាយជាប្រពន្ធគេ
ច្រើនខែដែរហើយ ដែលតារាស្រីរូបស្រស់ Poo Praya បានចូលរោងការយ៉ាងពេញមុខពេញមាត់ជាមួយស្វាមីអ្នកជំនួញរូបសង្ហាម្នាក់។ ថ្វីបើ ស្វាមីរបស់នាង មានអាយុបងរហូតទៅដល់ ១២ ឆ្នាំក៏ដោយ ក៏អ្នកទាំងពីរមើលទៅស័ក្តិសមគ្នាណាស់ ហើយទទួលបានការសរសើរពីមហាជនទៀតផង។
ដោយឡែក បើក្រឡែកមកមើលពីជីវិតរបស់នាង ក្រោយរៀបការរួចវិញ ថ្មីៗនេះ Poo Praya បានលេចមុខទម្លាយនៅក្នុងកម្មវិធី Woody ជុំវិញជីវិតក្រោយក្លាយជាភរិយាគេ។
Poo Praya បានទម្លាយជីវិតនាងក្រោយរៀបការប្រាប់ដល់អ្នកគាំទ្រថា ក្រោយការហើយមួយសប្តាហ៍ នាងរៀងអៀនៗព្រោះត្រូវហៅពាក្យថា ប្តី ភ្ញាក់ខ្លួនសួរខ្លួនឯងថា «ខ្ញុំរៀបការហើយហ៎»។ នាងក៏បានបន្ថែមទៀតថា តែរៀងក្រែងៗ រអៀសតែមួយសប្តាហ៍ទេ តពីនឹងមក ស្វាមីរបស់នាងប្រៀបបានដូចជាមិត្តរបស់នាងដែលយល់ចិត្ត និង ដឹងពីសុខទុក្ខរបស់នាងខ្លាំង៕