កែមុខថ្មីៗ មហាជនជេរផ្អើលប្រទេស តែឥលូវ តួនាងរ៉ាំភឹង ប្រែស្អាតប្លែករហូតគ្រប់គ្នាលាន់មាត់សរសើរវិញ
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Rachaneekorn Panmanee ឬ ប្រិយមិត្តខ្មែរហៅថា នាង រ៉ាំភឹង បានទៅកែកុនមុខថ្មី ព្រោះថាបច្ចុប្បន្នមានអាយុ ៥២ ឆ្នាំហើយ ស្បែកមុខក៏ជ្រីវជ្រួញមិនស្រស់ស្អាត និង គ្មានភាពជឿជាក់។ ក្នុងនោះ បន្ទាប់ពីកែកុនហើយ នាងក៏ទទួលបាននូវមុខមាត់ថ្មី ពុំសូវជ្រីវជ្រួញឡើយ តែអ្វីដែលនឹកស្មានមិនដល់នោះ នាងបែរជាទទួលបានពាក្យរិះគន់ច្រើនជាងសរសើរទៅវិញ រហូតកើតវិបត្តិផ្លូវចិត្តមិនចង់ដើរចេញក្រៅផ្ទះទៀតផង។
កាលពីដំបូងឡើយ បន្ទាប់ពីកែភ្លាមៗ សភាពមុខនៅហើមពុំទាន់ឃើញភាពស្រស់ស្អាតច្បាស់ឡើយ ទើបបានជាមហាជនមួយចំនួនផ្ទុះការរិះគន់នាងជាខ្លាំង លុះពេលនេះ សភាពមុខបានប្រែមកជាស្រកឈប់ហើម នាំឱ្យនាង រ៉ាំភឹង ទទួលបានសម្រស់ថ្មីគួរជាទីគាប់ចិត្ត។
ជាមួយគ្នានោះ ងាកទៅមើលអ្នកគាំទ្រវិញ ក្រោយឃើញសភាពមុខតារាស្រីរូបនេះស្រស់ស្អាត ពួកគេបានចូលទៅបញ្ចេញមតិសរសើរឡើងវិញ ហើយក៏សង្ឃឹមថានាង រ៉ាំភឹង អាចបម្រើចំណីអារម្មណ៍តាមរយៈការសម្ដែងឱ្យមហាជនបានទស្សនាបន្តទៀតផងដែរ។ ក្នុងនោះ សម្រាប់អារម្មណ៍នាង រ៉ាំភឹង ក៏បានល្អឡើងវិញដូចគ្នា ព្រោះថាកាលមុន នាងត្រូវសំងំក្នុងផ្ទះស្ទើរតែកើតជំងឺបាក់ទឹកចិត្ត តែពេលនេះក្លាហានចេញក្រៅ និង មានស្នាមញញឹមវិញហើយ៕