ជំនាញសឹងគ្រប់ទម្រង់! តារាសម្តែងស្រី ៤ រូប ឱ្យដើរតួអីសម សូម្បីតួឡប់ៗកំប្លែងស្ងួតក៏សម្តែងគ្មានទាស់
វិថីសិល្បៈក្នុងការសម្តែង គឺមានគ្រប់រសជាតិ សប្បាយ ស្លូត កាច ឆ្នាស់ឆ្នើម សុទ្ធតែជាទេពកោសល្យសម្តែងប្លែកៗរបស់តារា ដែលទាំងអស់នេះគឺជាសិល្បៈសម្តែងមួយដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន មិនតែប៉ុណ្ណោះការសម្តែងតួបែបកំប្លែង ឡប់ៗ ឆ្កួតៗ វាក៏ជាការសម្តែងមួយអាចថាពិបាក តែក៏មានតារាមួយចំនួននៅតែអាចសម្តែងបានយ៉ាងបុិនប្រសប់ រហូតមានការកោតសរសើរពីមហាជន។
ប្រិយមិត្តចង់ដឹងទេថាតារាសម្តែងស្រីល្បីរូបណាខ្លះ ដែលពូកែសម្តែងតួកំប្លែងៗ ឡប់ៗ ឆ្កួតៗ បានប៉ិនប្រសប់ តស់! មកតាមដានទាំងអស់គ្នា ៖
១. សារ៉ាយ សក្ខណា
បើនិយាពីតារាស្រីកូនពីរ សារាយ សក្ខណា ពិតជាមិនធម្មតាទេ តារារូបនេះអាចលេងបានគ្រប់ទម្រង់មិនថា តួខ្មោច តួស្លូត កាចឆ្នាស ឈ្នានីស សុទ្ធតែនាងអាចសម្តែងបានយ៉ាងងាយ។ តាមរយៈរឿង «កុមារី ២៥ ឆ្នាំ វគ្គ ២» ដែលតម្រូវឱ្យនាងដើរតួរបែបឡប់ៗ មានចរិតឫកពា ក្រមិចក្រមើម ការនិយាយជាសំឡេងរំអែរំអួយលក្ខណៈជាក្មេងស្រី មួយរឿងនេះឃើញថាការសម្តែងគ្មានទាស់ ធ្វើឱ្យទស្សនិកជនសើចមិនស្ទើរនោះឡើយ។ ក្រឡេកមកមើលរឿង «ក្រឡអីហ្នឹង» ទាំងវគ្គ ១ និង វគ្គ ២ នាងក៏សម្តែងចូលតួបានល្អណាស់ដែរ ទាំងការលេងទឹកមុខ និង ស្ទីលលេង។
២. នី មុល្លីកា
មហាជនប្រាកដជាបានស្គាល់ច្បាស់ជាក់ជាមិនខាន តួអង្គស្រី នី មុល្លីកា សម្តែងនូវក្នុងខ្សែភាពយន្តរឿង «កុមារី ២៥ ឆ្នាំ» ក្នុងសាច់រឿងមានឈ្មោះ នាង កណ្តូប។ បើនិយាយពីរឿងនេះពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនទៅលើការសម្តែងយ៉ាងក្រមិចក្រមើម ម្ញុិកម្ញ៉ក់ ក្និកក្នក់គួរឱ្យស្រឡាញ់ គួរឱ្យក្នាញ់ របស់នាង រហូតធ្វើឱ្យអ្នកទស្សនាទ្រាំទប់សំណើចមិនបានជាមួយនឹងពាក្យសម្តីម្ញ៉ែម៉្ញ ដូចជាពាក្យមួយឃ្លានៅក្នុងសាច់រឿងថា «ពូៗ កណ្តូប ចង់ញ្ញុំាហតដកពូ» ជាដើម។
៣. នី មុន្នីនាថ
ប្រិយមិត្តដែលនិយមតាមដាននៅខ្សែភាពយន្តបែបកម្សត់ ទួញសោក ច្បាស់ជាស្គាល់មិនខានតារាសម្តែងទឹកភ្នែក នី មុន្នីនាថ ហាក់មានប្រជាប្រិយភាពស្ទុះឡើងសាថ្មីក្រោយស្ងប់ស្ងាត់មួយរយៈ ដោយបច្ចុប្បន្នតារាទឹកភ្នែករូបនេះបានបង្ហាញសម្ថតភាពសម្តែងថ្មីបែបកំប្លកកំប្លែង ឆ្កួតឡប់នៅក្នុងខ្សែភាពយន្តភាគប៉ុស្តិ៍ទូរទស្សន៍ជាច្រើន ធ្វើឱ្យអ្នកទស្សនានៅតែមានការកោតសរសើរជាខ្លាំងទៅលើរូបនាង។
៤. ដាញ់ ម៉ូនីកា
ដាញ់ ម៉ូនីកា គឺជាតារាស្រីដ៏ល្បីល្បាញ និង ផ្ទុះមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនតាមរយៈការសម្តែងរឿង «ទុំទាវ» ដែលធ្វើឱ្យអ្នកទស្សនាមានការរលីងរលោងទឹកភ្នែកចូលតួតាមតារាស្រីរូបនេះ តែដល់ពេលបានមកទស្សនារឿងភាគនិទានបុរាណខ្មែរ «នាង កែវ ណាម៉ា ធីតាមុខសេះ» ឯណេះវិញ ឃើញថាការសម្តែងបែបតួឡប់ៗ ក្រមិចក្រមើម បែបនេះ ក៏នាងសម្តែងបានល្អ ហើយប្លែកអារម្មណ៍ម៉្យាងពីការដើរតួកម្សត់៕