មុនក្លាយជាតារាសម្ដែងល្បី តាមពិត Sornram ធ្លាប់ប្រកបការងារជំនាញៗទាំងនេះ
រំឭកដល់ឈ្មោះ Sornram ប្រិយមិត្តស្ទើរតែគ្រប់ជំនាន់ទៅហើយ ដែលបានស្គាល់តារាប្រុសរូបនេះ ព្រោះ Sornram លេចមុខក្នុងរឿងភាគថៃមិនតិចឡើយតាំងពីថ្ងៃប្រឡូកចូលសិល្បៈដំបូង រហូតមកទល់ពេលនេះ។
អ្វីដែលសំខាន់ បច្ចុប្បន្ន ទោះលោកមានវ័យ ៥០ ឆ្នាំហើយក៏ដោយ តែ Sornram មិនបោះបង់ចោលការងារសិល្បៈដែលលោកស្រឡាញ់ដែរ នៅតែក្តោបក្តាប់ឱកាសការងារ រហូតមហាជនបារម្ភពីសុខភាពលោកខ្លាំង ក្រោយលេចនូវរូបភាពរាងការចាស់ប្រែប្រួលជាងមុន។
យ៉ាងណាមិញ រឿងរ៉ាវបច្ចុប្បន្នរបស់ Sornram បានជ្រាបខ្លះៗហើយ នៅតែប្រវត្តិមួយចំនួនកាលពីមិនទាន់ចូលសិល្បៈតែប៉ុណ្ណោះ ដែលអ្នកគាំទ្រមិនទាន់បានជ្រាប។
Sornram បានចូលសិល្បៈដំបូងនៅឆ្នាំ ១៩៩២ ដែលគិតមកត្រឹមពេលនេះ ៣១ ឆ្នាំមកហើយ ដោយលោកចាប់ផ្តើមល្បីដំបូងដោយសារតែរឿង «สี่แยกนี้อายุน้อย» ហើយក៏ជាពេលវេលាមួយដែលធ្វើឱ្យមានអ្នកគាំទ្រជាបន្តបន្ទាប់ផងដែរ។ ដោយឡែក បើងាកមកមើលអាជីពមួយទៀតមុនចូលសិល្បៈ តាមពិតទៅ Sornram ជាកីឡាករបាល់ទាត់នៅក្នុងក្លឹបល្បីមួយកន្លែងរបស់ថៃផងដែរ។ ក្រៅពីធ្លាប់ប្រឡូកការងារ ក៏ដូចជាអាជីព ២ នេះហើយ Sornram ធ្លាប់ចេញចម្រៀងជារបស់ខ្លួនឯងដូចគ្នា ពោលគឺ ជាអ្នកចម្រៀងតែម្តង៕