ចាំតួមហេសី អ៊ី ក្នុងរឿង «អ្នកម្នាងយូអ៊ី» ឬទេ? វ័យ ៤១ ឆ្នាំហើយនៅលីវមិនទាន់ការប្តី តាមពិតមានរឿងនៅក្រោយខ្នង
ប្រិយមិត្តតាមដានភាពយន្តបុរាណចិន ច្បាស់ជាបានស្គាល់ហើយតួសម្ដែងស្រី Janine Chang ដែលបានដើរជាតួអង្គស្នំឯក Xu Hui ក្នុងរឿង «មហិច្ឆតា អ៊ូ ម៉ីនាង» ជារឿងភាគបុរាណចិនល្បីខ្លាំងអំឡុងឆ្នាំ ២០១៤-២០១៥ និង ជាតួមហេសី អ៊ី នៅក្នុងរឿង «អ្នកម្នាងយូអ៊ី» ដែលល្បីខ្លាំងនៅឆ្នាំ ២០១៨ ដល់បច្ចុប្បន្ន។
ទោះជាយ៉ាងណា បើមើលទៅតាមជីវិតក្នុងរឿងភាពយន្តរបស់តារាស្រី Janine Chang គឺផ្ទុយស្រឡះពីជីវិតពិត ព្រោះតែនាងមិនមែនជាមនុស្សខ្វល់ខ្វាយច្រើនពីស្នេហាឡើយ ដោយសារនាងផ្តោតសំខាន់លើជីវិតក្នុងអាជីពសិល្បៈទទួលបានជោគជ័យ។
បើតាមការចុះផ្សាយរបស់ ET Today ពីបទសម្ភាសរបស់ Janine Chang និយាយដោយបើកចំហថា ទោះបីជានាងអាយុច្រើនក៏ដោយ តែនាងមិនខ្វល់អ្វីទាំងអស់ ទោះការពិតមិត្តភក្តិនាងភាគច្រើនបានរៀបការ និង មានកូនអស់ហើយក្តី។
ជាមួយគ្នានោះ តារាស្រីវ័យ ៤១ ឆ្នាំរូបនេះ បាននិយាយអំពីមិត្តភក្តិរបស់នាងចាប់តាំងពីពួកគេសម្រេចរៀបការសាងគ្រួសារថា ៖ «ជីវិតរបស់ពួកគេមើលទៅវិលវល់តែជាមួយនឹងស្វាមី និង កូនរបស់ពួកគេ ហើយពួកគេបានបោះបង់ក្តីស្រមៃរបស់ពួកគេទាំងអស់។ អាចនិយាយបានថាខ្ញុំអាត្មានិយមបន្តិច មិនគួរខ្លាចសម្ពាធក្នុងការរៀបការ និង បង្កើតកូននោះទេ ដែលមើលជីវិតគូស្រករក្នុងផ្លូវបែបនេះ»៕