បង្ហាញមុខតារាសម្ដែងប្រុសកូរ៉េ ៥ រូប យកថ្លៃថតរឿងខ្ពស់ជាងគេប្រចាំឆ្នាំ ២០២៣
បើនិយាយមកឆ្នាំ ២០២៣ គឺជាឆ្នាំមួយដែលវិស័យភាពយន្ត K-drama មានសន្ទុះក្នុងការគាំទ្រកាន់តែខ្លាំងឡើងពីសំណាក់ទស្សនិកជនទូទាំងអាស៊ី មិនថាជាភាពយន្តចាក់ផ្សាយតាមរោងកុន និង រឿងភាគនោះទេ។
ក្នុងនោះដែរ ទស្សនិកជនមួយចំនួនក៏ចង់ដឹងថា តើតារាល្បីៗទាំងអស់នេះ អាចរកចំណូលបានច្រើនប៉ុន្មានក្នុងតម្លៃខ្លួនរបស់ពួកគេថតសម្ដែងក្នុងមួយភាគៗនៃរឿងនីមួយៗ។
ពេលនេះ យើងនឹងបើកបង្ហាញមុខតារាសម្ដែងប្រុសកូរ៉េចំនួន ៥ រូប ដែលរកចំណូលខ្ពស់ជាងគេពីការថតសម្ដែងប្រចាំឆ្នាំ ២០២៣ ចង់ដឹងថាតើជាតារាប្រុសរូបណាខ្លះ តាមដានទស្សនាទាំងអស់គ្នា។
១. តួឯកប្រុស Kim Soo Hyun អាចរកចំណូលបាន ៤៣៤ ០០០ ដុល្លារអាមេរិក ថតក្នុងមួយភាគ
២. តួឯកប្រុស lee Jung Jae អាចរកចំណូលបាន ២៥៤ ០០០ ដុល្លារអាមេរិក ថតក្នុងមួយភាគ
៣. តួឯកប្រុស Song Joong Ki អាចរកចំណូលបាន ១៧៤ ១០០ ដុល្លារអាមេរិក ថតក្នុងមួយភាគ
៤. តួឯកប្រុស Hyun Bin អាចរកចំណូលបាន ១១៥ ៨០០ ដុល្លារអាមេរិក ថតក្នុងមួយភាគ
៥. តួឯកប្រុស Lee Min Ho អាចរកចំណូលបាន ៨២ ០០០ ដុល្លារអាមេរិក ថតក្នុងមួយភាគ