ស្គាល់ចិត្តថ្លើមគ្នាច្បាស់ តារាប្រុសស្រី ៥ រូបដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យ និង រៀបការជាប់គ្នារដឹកក្នុងខែ មករា
ពិតណាស់ ចូលដើមឆ្នាំថ្មី ២០២៤ ភ្លាម ត្រឹមខែមករានេះ ក្រឡេកទៅមើលចង្កោមសិល្បៈ តារាប្រុសស្រី ៥ គូបានធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមចាប់អារម្មណ៍ និង បង្ហាញការអបអរសាទរខ្លាំង ខណៈស្វែងរកឃើញម្ចាស់បេះដូងមើលចិត្តថ្លើមគ្នាច្បាស់ ក៏បានដឹកដៃគ្នារៀបចំកម្មវិធីភ្ជាប់ពាក្យ និង មង្គលការជាបន្តបន្ទាប់។ ក្នុងនោះ តារាប្រុសស្រីទាំង ៤ រូប រួមមាន៖
១. តារាសម្ដែង លី ម៉ារីណា
តារាសម្ដែងស្រី លី ម៉ារីណា ក្រោយពីបង្ហាញចំណងស្នេហ៍ដ៏ផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មីមួយរយៈ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ក៏បានដឹកដៃគូស្នេហ៍ថ្មីរៀបចំពិធីមង្គលការដ៏ធំប្រណីត និង អធិកអធមខ្លាំង។
២. កែវ សុបញ្ញា
ចំពោះតារាចម្រៀងស្រី កែវ សុបញ្ញា បន្ទាប់ពីភ្ជាប់ពាក្យជាង ១ ឆ្នាំ នាង និង គូដណ្ដឹង ក៏បានរៀបចំកម្មវិធីអាពាហ៍ពិពាហ៍តាមប្រពៃណីយ៉ាងធំកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នេះដែរ។
៣. ភិន សុដាលីស
តារាសម្ដែងស្រី ភិន សុដាលីស ក្រោយពីទាក់ទងយល់ចិត្តថ្លើមជាមួយគូស្នេហ៍ប៉ុន្មានឆ្នាំ មកដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ នេះ ក៏បានសម្រេចដឹកដៃគ្នារៀបចំកម្មវិធីភ្ជាប់ពាក្យធំដុំមួយជុំបងប្អូន សាច់ញាតិ និង មិត្តសិល្បៈពេញដោយស្នាមញញឹម។
៤. ផាន់ រ៉ុង
អ្នកបង្កើតមតិកាបណ្ដាញសង្គម ផាន់ រុង ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល និង អបអរផងដែរ ដោយនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ នេះ បានដឹកដៃគូស្នេហ៍រៀបចំកម្មវិធីពិសាស្លាដក់កន្សែង ក្រោយពីទាក់ទងមើលចិត្តគ្នាច្រើនឆ្នាំ។
៥. សុវត្ថិឌី ធារីកា
រីឯតារាចម្រៀងស្រី សុវត្ថិឌី ធារិកា ក៏បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង អបអរសាទរខ្លាំង ដោយនាងបានបង្ហាញមុខគូស្នេហ៍ និង ប្រកាសរៀបការនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤ ឆាប់ៗខាងមុខនេះ៕