(វីដេអូ) ទ្រាំចង់រឹងថ្គាម! Zhao Lusi ស្លៀករ៉ូបដៃមួយសរសៃចូលរួមកម្មវិធី ទាំងអាកាសធាតុត្រជាក់ចង់កក
កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Weibo Night បានធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដែលប្រមូលផ្តុំទៅដោយតារាល្បីៗជិតពាក់កណ្តាលពិភពកម្សាន្តចិន។
ទោះបីជាអាកាសធាតុចុះត្រជាក់ខ្លាំងរហូតដល់ដកសូន្យអង្សារសេក៏ដោយ ក៏តារាល្បីៗជាច្រើននៅតែជ្រើសរើសស្លៀកឈុតសម្លៀកបំពាក់ដែលវាលស្មា និង ខ្នង ដើម្បីបង្ហាញពីភាពទាក់ទាញកាន់តែមើលទៅសិចស៊ី រួមទាំង តារាសម្ដែងស្រី Zhao Lusi ផងដែរ ដោយបានស្លៀករ៉ូបយ៉ាងស្រស់ស្អាត បង្ហាញភាពជឿជាក់ដើរលើកម្រាលព្រំក្រហម។
យ៉ាងណាមិញ បើមើលទៅតាមរូបថតនៅក្រៅឆាក ទស្សនិកជនបានឃើញតារាស្រីរូបនេះ បានពាក់នូវអាវរងាក្រាស់ចូលរួមក្នុងកម្មវិធី ប៉ុន្តែនៅពេលដែលនាងបានដោះអាវរងាក្រៅចេញ ដើម្បីថតរូបឈរនៅលើកម្រាលព្រំក្រហមនោះ Zhao Lusi ដើរញ័រខ្លួនរងាដូចកូនចាប ព្រោះអាកាសធាតុចុះត្រជាក់ខ្លាំង។
តែយ៉ាងណា ដើម្បីការងារ តារាស្រីរូបនេះបានអត់ទ្រាំទាំងរងាចង់រឹងខ្លួន ទាំងដៃទាំងជើងចង់ស្ពឹក ធ្វើឱ្យទស្សនិកជនបានឃើញហើយសម្ដែងក្តីអាណិតអាសូរដល់នាងយ៉ាងខ្លាំង ចំពោះការលះបង់ទាំងត្រជាក់ញ័រខ្លួន៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!