Kootee ថា បើអាចត្រឡប់ពេលវេលាថយក្រោយ ក៏លោកមិនកែប្រែអ្វីឡើយ ព្រោះមានគំនិតនេះ
កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ គឺជាថ្ងៃទិវាកុមារ ក្នុងនោះតារាសម្ដែង Kootee ដែលជាតួសម្ដែងនៅក្នុងរឿង «ខ្មោចត្រឡោកបែក» បានបង្ហោះសារជាមួយរូបភាព កាលរូបលោកនៅវ័យក្មេង។
ក្នុងនោះ Kootee បានសរសេរនោះគឺនិយាយពីគំនិត និង បទពិសោធរបស់ខ្លួនថា៖ «បើសិនពេលវេលាអាចត្រឡប់ក្រោយបាន ខ្ញុំមិនកែប្រែអ្វីឡើយ ព្រោះគ្រប់យ៉ាងដែលខ្លួនបានជួបវាជាបទពិសោធ និង រឿងរ៉ាវជាច្រើនដែលបានកើតមកលើខ្ញុំវាធ្វើឱ្យខ្ញុំមានថ្ងៃនេះ។ ព្រមទាំងអរគុណនូវរឿងរ៉ាវទាំងអស់នោះ ដែលបានចូលមកក្នុងជីវិត ធ្វើឱ្យខ្លួនខ្ញុំក្លាយជា Kootee ដូចសព្វថ្ងៃនេះ មានអ្នកស្គាល់ និង មានមនុស្សជាច្រើនបានចាំជួយខ្លួន»។
ក្រៅពីនិយាយអំពីគំនិត និង បទពិសោធដែលខ្លួនធ្លាប់ជួបរួចហើយ តារាសម្ដែង Kootee ក៏បាននិយាយមកកាន់ក្មេងៗគ្រប់រូបដែលកំពុងស្ថិតនៅភាពវ័យក្មេងថា៖ «សូមឱ្យក្មេងៗគ្រប់គ្នាប្រើជីវិតដោយមានសតិ និង កំណត់គោលដៅជីវិតរបស់ខ្លួនឱ្យច្បាស់លាស់ ហើយព្យាយាមដើរទៅមុខជានិច្ចទោះពេលកំពុងដើរមានឧបសគ្គយ៉ាងណាក៏ដោយ ម្យ៉ាងទៀតកុំប្រើជីវិតដោយភាពធ្វេសប្រហែស រឿងណាដែលមិនល្អ ឬអាក្រក់ កុំព្យាយាមរៀនយល់ពីវាដោយខ្លួនឯង ព្រោះមនុស្សជំនាន់មុនបានសាកល្បងរួចហើយ»៕