ទីបំផុត! Lula ចេញមកជម្រះមន្ទិលអ្នកគាំទ្រ រឿងផុសសេដៗ ដូចចែកផ្លូវគ្នានឹងសង្សារ
កាលពីពេលថ្មីៗកន្លងទៅ មហាជនជាច្រើនបានផ្ទុះការសង្ស័យចំពោះទំនាក់ទំនងស្នេហាតារាចម្រៀងស្រី Lula Kanyarat និង គូស្នេហ៍តារាសម្ដែងប្រុស Philip Thinroj ក្រោយពីស្ងាត់បាត់មួយរយៈមិនឃើញបង្ហោះរូបភាពគូ ហើយ តារាស្រី Lula តែងតែបង្ហោះសារកើតទុក្ខ មិនសប្បាយចិត្តលើគណនីអ៊ីនស្តាក្រាមពុំសូវដាច់។
ជាការពិតមហាជនធ្លាប់តែឃើញថា គូស្នេហ៍មួយគូនេះល្អូកល្អិនគ្នា លុះស្ងាត់បាត់ឈឹងមិនឃើញសកម្មភាពដូចមុនទើបនាំឱ្យអ្នកគាំទ្រតែងជជីកសួរនាំ និង ចង់ដឹងជាខ្លាំងថា តារាប្រុសស្រីទាំងពីរចែកផ្លូវគ្នាដូចដែលបានល្បីតគ្នាមែនឬយ៉ាងណា?
ដោយឡែក កាលពីពេលថ្មីៗនេះ ក្រោយពីមានការល្បីថាចែកផ្លូវគ្នាពេក តារាស្រី Lula ក៏បានចេញមុខមកបកស្រាយថា ៖ «ខណៈនេះស្នេហានាង និង សង្សារគឺមិនមានបញ្ហាអ្វីឡើយ រស់នៅមានក្តីសុខធម្មតា។ ក្នុងនោះចំពោះហេតុផលដែលបង្ហោះមិនសប្បាយចិត្ត ព្រោះតែនាងឃើញគូស្នេហ៍ផ្សេងៗចែកផ្លូវគ្នាទើបកើតអារម្មណ៍សោកស្តាយមិនចង់ឱ្យគូស្នេហ៍នាងបែបនោះទេ ណាមួយចង់ប្រមូលភាពឈឺចាប់នោះមកធ្វើបទចម្រៀងតែប៉ុណ្ណោះ»៕