នៅលីវដល់វ័យ ៤៣ ឆ្នាំ Vee Weraparp ជួបតែស្នេហ៍ភ្លើងចំបើង ព្រោះយល់តែចិត្តខ្លួនឯងខ្លាំងពេក
កំលោះសង្ហា Vee Weraparp ជាតារាប្រុសដែលល្បីម្នាក់បានប្រឡូកក្នុងអាជីពសិល្បៈអស់មិនតិចឆ្នាំទេ ធ្វើឱ្យមហាជនជាច្រើនចងចាំច្បាស់ថា លោកជាតារាប្រុសដ៏ឆ្នើមម្នាក់ដែលមានស្នាដៃក្នុងការសម្តែងរឿងភាគថៃនាពេលកន្លងមក។ ពិសេសថ្វីដ្បិតតែពេលនេះលោកបានឃ្លាតឆ្ងាយពីសិល្បៈក៏ដោយ តែនៅតែទទួលបានក្តីនឹករឭកពីអ្នកគាំទ្រជានិច្ច។
ដោយឡែក បើងាកទៅមើលពីជីវិតស្នេហារបស់តារាប្រុសរូបនេះវិញ ហាក់កំពុងតែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ព្រោះមកទល់អាយុ ៤៣ ឆ្នាំហើយ លោកនៅមិនអើពើគិតសាងគ្រួសារ ឬ បង្ហាញមុខថាអ្នកណាជាគូស្នេហ៍របស់លោកឱ្យអ្នកគាំទ្របានឃើញនោះឡើយ។
យ៉ាងណាមិញ ទន្ទឹមនឹងមហាជនចង់ឃើញមុខគូស្នេហ៍ព្រោងព្រាត ថ្មីៗនេះតារាប្រុសរូបនេះបានទម្លាយរឿងអាថ៍កំបាំងមួយដែលអ្នកគាំទ្រមិនធ្លាប់បានដឹងពីមុនថា មូលហេតុដែលលោកនៅដល់វ័យ ៤៣ ឆ្នាំហើយមិនទាន់មានគូលោកគិតថា ប្រហែលជាមកពីលោកយល់តែពីចិត្តខ្លួនឯង ទើបស្នេហ៍មិនបានយូរអង្វែង ឆ្នាំថ្មីនេះលោកព្រមបើកបេះដូងហើយ ព្រោះលោកគិតថា លោកកាន់តែយល់ច្បាស់ជាងមុនចំពោះរឿងនេះ៕