ទាំងស្អាតទាំងមានសមត្ថភាព! តួឯកស្រីរឿង «Nevertheless» ទើបចូលសិល្បៈបាន ៧ ឆ្នាំ សល់លុយរាប់លានដុល្លារ
បន្ទាប់ពីចូលប្រឡូកក្នុងអាជីពសិល្បៈបាន ៧ឆ្នាំ តារាសម្ដែងស្រី Han So Hee បានសាងភាពល្បីល្បាញរបស់នាងក្នុងការងារថតសម្ដែងភាពយន្តជាច្រើន ជាមួយនឹងសមិទ្ធិផលដ៏អស្ចារ្យដែលស័ក្តិសមជាភស្តុតាងកែប្រែជីវិតរបស់នាងឱ្យភ្លឺចែងចាំងក្នុងវិស័យកម្សាន្ត K-drama។
ក្នុងនាមជាតារាល្បីមួយរូបដែលមានប្រជាប្រិយភាពខ្លាំងក្នុងវិស័យភាពយន្តកូរ៉េ តារាស្រី Han So Hee ក៏ទទួលបានប្រាក់ខែខ្ពស់ផងដែរ នៅក្នុងបញ្ជីស្ថិតិរបស់ Forbes Korea ឆ្នាំ ២០២២ ដោយនាងបានសម្ដែងនៅក្នុងខ្សែភាពយន្ត និង រឿងភាគទូរទស្សន៍ដ៏ជោគជ័យជាច្រើនដែលនឹងចេញនៅក្នុងប្រទេសកូរ៉េ ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។
យ៉ាងណាមិញ យោងតាមប្រភពជាច្រើនក្នុងប្រទេសកូរ៉េបានបង្ហាញអំពីទ្រព្យសម្បត្តិសរុបរបស់ Han So Hee គិតមកដល់ឆ្នាំ ២០២៤ មានចំនួនប្រហែល ១០ ទៅ ១៥ លានដុល្លារអាមេរិក ដែលចំណូលដែលនាងរកបានភាគច្រើនបានមកពីការថតសម្ដែង និង ការផ្សព្វផ្សាយពាណិជ្ជកម្ម និង ផ្សាយឱ្យផលិតផលគ្រឿងសម្អាងល្បីៗជាដើម៕