ដើមឆ្នាំថ្មី! Yuna អតីតសមាជិក AOA ប្រកាសដំណឹងរៀបការជាមួយកូនកំលោះជាផលិតករ
នេះជាដំណឹងដ៏រីករាយ និង ត្រេកអរបំផុត សម្រាប់តារាចម្រៀងស្រី Yuna អតីតសមាជិក AOA ដែលនាងបានប្រកាសរៀបការជាមួយនឹងផលិតករ Kang Jung Hoon នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤។
ក្នុងនោះដែរ សម្រាប់ពិធីមង្គលការរបស់តារាស្រីរូបនេះ គឺអញ្ជើញតែអ្នកជិតស្និទ្ធចូលរួមប៉ុណ្ណោះ ប៉ុន្តែមិនទាន់ប្រកាសទីតាំងរៀបចំពិធីមង្គលការច្បាស់នោះទេ។
យ៉ាងណាមិញ ក្រោយពីរូបថត Pre-wedding របស់តារាស្រីរូបនេះ បានបង្ហោះនៅលើ Instagram ផ្ទាល់របស់នាង ឃើញថាមានអ្នកនិយមលេងក្នុងបណ្តាញសង្គមដែលជាអ្នកគាំទ្ររបស់អតីតសមាជិក AOA រូបនេះ បានចូលរួមអបអរសាទរដល់កូនក្រមុំរូបស្រស់នេះយ៉ាងខ្លាំង ព្រោះជិតលាភាពនៅលីវ រៀបចំសាងគ្រួសារហើយ៕