តារាប្រុសស្រី ៤ គូ ត្រៀមលាជីវិតនៅលីវ ហើយដឹកដៃគូដណ្ដឹងរៀបការតាមប្រពៃណីបង្កើតគ្រួសារ
ពិតណាស់ នៅចុងឆ្នាំ ២០២៣ ចូលដើមឆ្នាំ ២០២៤ នេះ គេបានឃើញតារាប្រុសស្រីជាច្រើនគូ បន្ទាប់ពីបង្ហាញទំនាក់ទំនងស្នេហាបើកចំហជាសាធារណៈ អ្នកខ្លះក៏បានធ្វើកម្មវិធីជួបចាស់ទុំភ្ជាប់ពាក្យភ្ជាប់សម្ដីហើយនោះ ក៏បានសម្រេចកំណត់ថ្ងៃរៀបការជាបន្តបន្ទាប់។ ជាក់ស្ដែង បើក្រឡេកទៅចាប់អារម្មណ៍តារាប្រុសស្រី ៣ គូ នៅដើមឆ្នាំ ២០២៤ នេះ ក៏បានឃើញដឹកដៃគ្នាថតរូប Pre-Wedding និង កំណត់ថ្ងៃរៀបការជាមួយគ្នាឆាប់ៗខាងមុខនេះផងដែរ។
១. កែវ សុបញ្ញា
តារាចម្រៀងស្រី កែវ សុបញ្ញា ក្រោយពីដឹកដៃគូស្នេហ៍រូបសង្ហាភ្ជាប់ពាក្យប្រមាណជាង ១ ឆ្នាំ ពេលនេះ នាង និង គូដណ្ដឹង បានថតរូប Pre-Wedding និង បានដើរចែកធៀបការដោយកំណត់យកថ្ងៃរៀបការថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នេះហើយ។
២. ដួង ម៉ានិច
តារាសម្ដែងស្រី ដួង ម៉ានិច ក្រោយពីបង្ហាញទំនាក់ទំនងស្នេហ៍ជាមួយប្រុសស្អាត Lyderzz មួយរយៈមក ក៏បានឃើញនាងបង្ហើបពីគម្រោងរៀបការ ព្រមទាំងពេលនេះអ្នកទាំងពីរក៏បានដឹកដៃគ្នាថតឈុត Pre-Wedding ត្រៀមរៀបការឆាប់ៗដែរ។
៣. បាច់ គីមមួយ
រីឯ តារាចម្រៀងស្រី ប៉ាច គីមមួយ និង តារាចម្រៀងប្រុស សយ រតនៈ វិញ បន្ទាប់ពីបានប្ដូរឈ្មោះពីសង្សារទៅជាគូដណ្ដឹងបានរយៈពេលជាង ១ ឆ្នាំ ដែលបានរៀបចំកម្មវិធីភ្ជាប់ពាក្យយ៉ាងធំកាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ ថ្មីៗនេះ អ្នកទាំងពីរ ក៏បានបង្ហាញរូបភាពថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗខាងមុខនេះផងដែរ។
៤. សុវត្ថិឌី ធារីកា
ចំពោះតារាចម្រៀងស្រី សុវត្ថិឌី ធារីកា ថ្មីៗនេះ បានធ្វើឱ្យមហាជនមានការផ្ទុះចាប់អារម្មណ៍ខ្លាំង ខណៈស្ងាត់ៗនាងបានដើរចែកធៀកការ ព្រមទាំងបង្ហាញមុខគូស្នេហ៍ក្នុងឈុត Pre-Wedding យ៉ាងភ្ញាក់ផ្អើល ដោយបានកំណត់ថ្ងៃរៀបមង្គលការរួចហើយ គឺនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ៕