ទីបំផុត! តួឯកប្រុសរឿង «ខ្នោះដៃចំណងស្នេហ៍» បង្ហាញមុខហើយ ក្រោយជួបគ្រោះថ្នាក់ខូចមុខ
តារាសម្ដែងតៃវ៉ាន់ Jimmy Lin បានបង្ហាញខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយ នៅទីក្រុងម៉ាកាវកាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៤ ។
ចំពោះវត្តមានរបស់តារាប្រុសរូបនេះ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនេះជាលើកដំបូងហើយ ដែលលោកបានបង្ហាញមុខជាសាធារណៈ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបានបើករថយន្តទៅបុកចំបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យឆាបឆេះភ្លាមៗកាលពីឆ្នាំ ២០២២ ហើយនៅក្នុងហេតុការណ៍នោះ លោកបានរងរបួសធ្ងន់ ប៉ះពាល់ដល់មុខមាត់រហូតដល់ថ្នាក់វះកាត់កែសម្ជស្ស។
យ៉ាងណាមិញ បន្ទាប់ពីការបង្ហាញមុខជាសាធារណៈរបស់តារាប្រុសរូបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានសម្ដែងការសោកស្តាយមុខមាត់ពីមុនរបស់លោក ដោយបច្ចុប្បន្ននេះ មើលទៅលោកហាក់ដូចជាស្រកគីឡូច្រើន។
លើសពីនេះ មុខរបស់លោកក៏ផ្លាស់ប្តូរខ្លាំង ដោយសារតែការវះកាត់ឆ្អឹងថ្គាម ជាហេតុធ្វើឱ្យអ្នកគាំទ្រសោកស្តាយ មុខមាត់ដ៏សង្ហាពីមុនរបស់លោក៕