ប្រឡូកសិល្បៈច្រើនឆ្នាំ! James Jirayu ជិតសម្រេចក្ដីស្រមៃ សង់ផ្ទះដ៏ធំស្កឹមស្កៃជូនឪពុកម្ដាយ
ក្រោយប្រលូកចូលសិល្បៈរយៈពេលជាង ១០ ឆ្នាំ តារាសម្ដែង James Jirayu នូវតែទទួលបានប្រជាប្រិយភាពពីមហាជនអ្នកគាំទ្រដដែល ជាពិសេសនោះរាល់ស្នាដៃរឿងភាគរបស់តារាប្រុសរូបនេះសម្ដែង ឃើញថាអ្នកគាំទ្រនូវតែស្រឡាញ់ និង ពេញចិត្តស្ទើរតែគ្រប់រឿងផងដែរ។
ដោយឡែកតារាប្រុស James Jirayu ក៏តែងបង្ហាញពីសកម្មភាព និង ជីវិតរស់នៅរាល់ថ្ងៃ ក៏ដូចជាការសាងសង់ផ្ទះរបស់ខ្លួនឱ្យអ្នកគាំទ្របានដឹងផងដែរ តាមរយៈ Channel YouTube របស់លោក។ ក្នុងនោះអ្វីដែលធ្វើឱ្យអ្នកគាំទ្រ តាមដានគឺការសាងសង់ផ្ទះតាមក្ដីស្រមៃរបស់តារាសម្ដែងប្រុសរូបនេះ ហើយមិនត្រឹមតែមានគំនិតក្នុងការសាងសង់ផ្ទះនោះទេ ថែមទាំងមានចំណុចខ្លះ ដែល James Jirayu ជួយធ្វើថែមទៀតផង។
សម្រាប់ការសាងសង់ផ្ទះដ៏ធំស្កឹមស្កៃមួយនេះ តារាប្រុស James Jirayu ធ្លាប់និយាយថា៖ «មិនមែនសម្រាប់តែខ្លួនឯងនោះទេ តែដើម្បីគ្រួសារ ជាពិសេសសម្រាប់ប៉ា និង ម៉ាក់របស់លោក»។ ក្នុងនោះ បើតាមវីដេអូរបស់ James Jirayu ផ្ទះដែលចេញពីក្ដីស្រមៃរបស់លោកមួយនេះ នៅមិនទាន់រួចរាល់មួយរយភាគរយនោះទេ កំពុងតែសាងសង់ និង កែកុនជាច្រើនចំណុចទៀត៕