មានមិនធម្មតាមែន គ្រាន់តែតម្លៃផ្ទះ Charlie Puth រស់នៅរដ្ឋកាលីហ្វ័រញ៉ា ដឹងហើយទន់ជង្គង់ស្រឹប
កំពូលតារាចម្រៀងអាមេរិក Charlie Puth ជាកំពូលតារាចម្រៀងលំដាប់ពិភពលោក ដែលមានឈ្មោះល្បីល្បាញខ្លាំង ហើយតារាប្រុសរូបនេះក៏មានអ្នកគាំទ្រច្រើនផងដែរនៅក្នុងតំបន់អាស៊ី។ បច្ចុប្បន្ន លោក Charlie Puth កំពុងតែរស់នៅយ៉ាងមានក្តីសុខជាមួយនឹងអនាគតភរិយាបណ្ដូលចិត្តរបស់លោកគឺនាង Brook Sansone។
ក្រឡេកមើលពីជីវិតរស់នៅរបស់កំពូលតារារូបនេះវិញ Charlie Puth ជាតារាម្នាក់ដែលរស់នៅលើគំនរទ្រព្យសម្បត្តិដ៏ច្រើន ហើយរាល់របស់ប្រើប្រាស់សុទ្ធតែជាប៊្រេនល្បីៗលំដាប់ពិភពលោក។ ក្នុងនោះ បើនិយាយពីភូមិគ្រឹះរបស់លោកវិញគឺមានតម្លៃថ្លៃណាស់ ជាពិសេសតុបតែងដោយគ្រឿងសង្ហារិមទំនើបៗ និង មានការរចនាយ៉ាងល្អប្រណីត។
តាមការឱ្យដឹងពីសារព័ត៌មានកម្សាន្តបរទេសមួយ បច្ចុប្បន្នតារាចម្រៀង Charlie Puth រស់នៅរដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងភូមិគ្រឹះដ៏ស្រស់ស្អាតតម្លៃជិត ១៧ លានដុល្លារ ដោយលោកបានទិញតាំងពីឆ្នាំ ២០១៧ មកម៉្លេះ។ ដោយឡែក សម្រាប់ភូមិគ្រឹះនោះមានការរចនាម៉ូដយ៉ាងពិសេសរួមមាន ៤ បន្ទប់គេង និង ៥ បន្ទប់ទឹក រាល់បន្ទប់នីមួយៗសុទ្ធតែបំពាក់ដោយសម្ភារទំនើបៗមានតម្លៃថ្លៃៗ៕