តារាប្រុសស្រីថៃច្រើនរូប ប្រកាសបែកបាក់ស្នេហា ចែកផ្លូវគ្នាដើររៀងៗខ្លួនក្នុងឆ្នាំ ២០២៣
ក្នុងឆ្នាំ ២០២៣ តារាប្រុសស្រីរបស់ប្រទេសថៃជាច្រើននាក់ ដែលបានខូចចិត្តក្នុងរឿងស្នេហា ទាំងដែលខំតស៊ូមកជាច្រើនឆ្នាំ ចុងក្រោយសុំគ្នាត្រឡប់មកត្រឹមជាមិត្ត ចំណែកគូខ្លះក៏បញ្ចប់ទំនាកទំនងគ្នាទៅ សូម្បីតែមើលមុខក៏មិនចំផងដែរ។
ចង់ដឹងមានតារាប្រុសស្រីណាខ្លះ ដែលត្រូវខូចចិត្តរឿងស្នេហាក្នុងឆ្នាំ ២០២៣ ដាមដានខាងក្រោមទាំងអស់គ្នា ៖
១. តារាចម្រៀង Tong Tong និង Best Kamsing
តារាសម្ដែង Best ប្រកាសពីទំនាក់ទំនងជាមួយតារាចម្រៀង Tong Tong មិនបានប៉ុន្មានផង Best ក៏សុំបែក ព្រោះខាងប្រុសមិនស្មោះត្រង់ មិនអាចបន្តទៅមុខទៀតបានឡើយ សូម្បីតែភាពជាមិត្តក៏មិនអាចបន្តបានដែរ។
២. តារាសម្ដែង Goy Arachaporn
ចំពោះ Goy សម្រេចចិត្តបញ្ចប់ទំនាក់ទំនងជាមួយ Nicky មកត្រឹមជាមិត្តវិញ ហើយសម្រាប់មូលហេតុ គឺគ្មានបញ្ហារឿងជនទី ៣ ឡើយ តែដោយសារការរស់នៅមិនចុះសម្រុងគ្នា។
៣. តារាសម្ដែង Oab Oabnithi
សម្រាប់តារាប្រុស Oab Oabnithi និយាយថាមានការខូចចិត្តជាធម្មតា តែក៏ស្ដាយពេលវេលាកន្លងផងដែរ ព្រោះខ្លួនគិតរឿងអនាគត សម្រាប់ស្នេហាមួយនេះណាស់។
៤. តារាសម្ដែង Denkhun
សម្រាប់តារាសម្ដែងប្រុស Denkhun បានបញ្ចប់ទំនាក់ទំនងជាមួយតារាចម្រៀង និង សម្ដែង Grand បន្ទាប់ពីពួកគេស្រឡាញ់គ្នាបាន ៤ ឆ្នាំ ព្រោះគម្រោងអនាគតរបស់លោក និង ខាងស្រីមានការគិតខុសគ្នា។
៥. តារាសម្ដែង Bow Benjawan និង Got Jirayu
ជាគូស្នេហ៍មួយដែលគ្រប់គ្នាជឿថា នឹងរៀបការឆាប់ៗ តែគ្រប់យ៉ាងត្រូវបានបញ្ចប់ ក្រោយ Got Jirayu បានសុំនាងបែក បន្ទាប់ពីស្រឡាញ់គ្នាមករយៈពេល ១០ ឆ្នាំ។
៦. តារាសម្ដែង Green Atsadaporn
ចំពោះ Green នឹងគូស្នេហ៍ បន្ទាប់ពីស្រឡាញ់គ្នាមករយៈពេល ៨ ឆ្នាំ ចុងក្រោយក៏សុំត្រឡប់មកត្រឹមជាមិត្តនឹងគ្នាវិញ ព្រោះមានរឿងជាច្រើនទៀត ដែលម្នាក់ៗត្រូវទទួលខុសត្រូវ។
៧. តារាសម្ដែង Aum Patcharapa
កំពូលតារាស្រីជួរមុខរបស់ប្រទេសថៃ Aum Patcharapa ជាតារាមួយរូបដែលជោគជ័យរឿងការងារ តែបើនិយាយពីរឿងស្នេហាលវិញ ទំនាក់ទំនងស្នេហាលើកចុងក្រោយរបស់តារាស្រីរូបនេះ ជាមួយហាយសូរ Pok នៅតែមិនបានដល់ថ្ងៃរៀបការ ព្រោះអ្នកទាំងពីរសម្រេចចិត្តបញ្ចប់ទំនាក់ទំនងមួយនេះ ក្រោយជួបបញ្ហាដដែលៗ ដែលបានកើតឡើង។
៨. តារាសម្ដែង Matt Peranee
តារាស្រី Matt Peranee សុំបញ្ចប់ចំណងស្នេហាជាមួយហាយសូរ Songkarn ក្រោយទាក់ទងគ្នាអស់រយៈពេល ៤ ឆ្នាំ មិនមានរឿងជនទី ៣ ឡើយ តែមានបញ្ហាផ្សេងដែលកើតឡើង។
៩. តារាសម្ដែង Vill Wannarot
ទាក់ទងគ្នាបាន ៣ ឆ្នាំ ចុងក្រោយ Vill និង Jes បែរជាបែកគ្នាបែបស្ងាត់ ដោយ Vill ប្រាប់ថាការព្យាយាមតែម្ខាងមិនអាចដើរទៅមុខបាននោះទេ។
១០. តារាសម្ដែង Nak Charlie
សម្រាប់តារាសម្ដែង Nak Charlie ប្រកាសពីទំនាក់ទំនងជាមួយស្រីស្អាត YouTuber ម្នាក់ឈ្មោះ KayKai មិនបានប៉ុន្មានផង Nak ឆ្លើយតបតាមត្រង់ៗថា គាត់សុំបែកខ្ញុំព្រោះអាចថាមកពីខ្ញុំគួរឱ្យធុញក៏ថាបានដែរ។
១១. តារាសម្ដែង Toey Jarinporn
តារាស្រី Toey Jarinporn បរាជ័យរឿងស្នេហាម្ដងទៀតហើយ ដោយស្នេហាលើកចុងក្រោយជាមួយកំលោះកីឡាស្គីទឹកកក ហើយតារាស្រីរូបនេះបានប្រាប់ត្រង់ៗថាខ្លួន និង កំលោះកីឡាស្គីទឹកកកបានបែកគ្នាហើយ ក្រោយសាងស្នេហ៍បានត្រឹម ១ ឆ្នាំ។
១២. តារាសម្ដែង Cheer Thikumporn
ចំពោះស្នេហាលើនេះរបស់ Cheer បញ្ចប់ទៅដោយនៅសល់ត្រឹមពាក្យថាមិត្ត ដោយឡែកការបែកគ្នាគ្មានជនទី ៣ តែមកពីការគិតរឿងអនាគតមួយចំនួនមិនត្រូវគ្នា៕