គូស្នេហ៍តារាហុងកុង វ័យចំណាស់ហើយនៅតែផ្អែមល្ហែមនឹងគ្នា ទោះរៀបការ ១៥ ឆ្នាំមិនមានអ្នកស្នងត្រកូល
ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមិនអាចកាត់ថ្លៃបានរបស់គូស្នេហ៍តារាជើងចាស់ហុងកុង Tony Leung និង Carina Lau បន្ទាប់ពីតារាទាំងពីរបានរៀបការជាង ១៥ ឆ្នាំមកហើយ ប៉ុន្តែនៅតែមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំងមិនថមថយនោះឡើយ។
ថ្វីដ្បិតថា លោក Tony Leung និង អ្នកស្រី Carina Lau បានរៀបការជាមួយគ្នាមកជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នកទាំងពីរមិនទាន់មានទាយាទស្នងមរតកនោះទេ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ដែលជាថ្ងៃបុណ្យណូអែល គេបានឃើញនៅលើបណ្តាញសង្គមរបស់តារាស្រីវ័យ ៥៨ អ្នកស្រី Carina Lau បានបង្ហោះរូបថតដ៏ផ្អែមល្ហែមជាមួយនឹងស្វាមីវ័យ ៦១ឆ្នាំរបស់នាង គឺលោក Tony Leung និងមានមិត្តភក្តិជិតស្និទ្ធរបស់តារាទាំងពីរ ក៏បានចូលរួមពិសាអាហារពេលល្ងាចជាមួយគ្នាយ៉ាងរីករាយផងដែរ។
ហើយអ្វីដែលធ្វើឱ្យក្រុមអ្នកគាំទ្រ មានការកោតសរសើរនោះគឺស្នេហាដ៏អមតៈ និងស្ថិតស្ថេររបស់តារាហុងកុងជើងចាស់ទាំងពីរ ស្រឡាញ់គ្នាមិនគិតពីសម្រស់ និង ភាពសង្ហា រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខដល់ចាស់រៀងខ្លួន៕