បណ្តុំរូបភាពតារាល្បីៗកុះករ ចូលរួមញ៉ាំការរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ម្នាក់ៗតែងខ្លួនស្អាតៗណាស់
សម្រាប់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន គឺជាពិធីការិនីល្បីមួយរូបប្រចាំប៉ុស្ដិ៍ទូរទស្សន៍បាយ័ន ហើយលើសពីអាជីពជាពិធិការិនី នាងក៏មានអាជីពជាតារាសម្ដែងមួយទៀតផងដែរ ដែលទាំងនេះហើយបានធ្វើឱ្យនាងមានអ្នករាប់អានច្រើនក្នុងសិល្បៈ។
ជាក់ស្ដែង នៅក្នុងថ្ងៃមង្គលការរបស់ពិធីការិនីរូបនេះកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ គេសង្កេតឃើញមានអ្នកសិល្បៈជាច្រើននាក់បានចូលរួម តាំងពីព្រឹកថរហូតដល់ពេលល្ងាច ដែលក្នុងនោះរួមមានពិធីករ និង ពិធីការិនី របស់ទូរទស្សន៍បាយ័នទាំងជំនាន់មុន និង ជំនាន់ក្រោយ។
លើសពីនោះក៏មានវត្តមានតារាសម្ដែង និង ចម្រៀងជាច្រើននាក់ទៀតក៏បានចូលរួមធជាភ្ញៀវកិត្តិយសនៅក្នុងថ្ងៃពិសេសរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ដែរ គឺក្នុងរូបភាពមួយពោរពេញដោយភាពសប្បាយរីករាយ និង ការអមអរដល់គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ។ ចង់ដឹងមានអ្នកសិល្បៈរូបណាខ្លះបានចូលរួមក្នុងថ្ងៃពិសេសរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ទស្សនាបណ្តុំរូបភាពដូចខាងក្រោម ៖