នៅក្មេងតែពូកែ! ឆ្នាំ ២០២៣ ម្ចាស់មកុដ Miss Earth ធ្លាក់ទៅលើរាជិនីសម្រស់មកពី Albania វ័យទើប ១៨ ឆ្នាំ
ក្រោយពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជិត ១ ខែ នៅប្រទេសវៀតណាមមក នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធី Miss Earth 2023 ក៏បានបញ្ចប់ទៅយ៉ាងរលូន ដោយបានរកឃើញម្ចាស់មកុដថ្មីហើយគឺបានទៅលើបវរកញ្ញាមកពីប្រទេស Albania នាង Drita Ziri វ័យ ១៨ ឆ្នាំ ។
ជាការពិតថ្វីដ្បិតតែ នាង Drita Ziri មានអាយុ ១៨ ឆ្នាំមែន តែបវរកញ្ញារូបនេះអាចនាំយកមកុដពីកម្មវិធី Miss Earth 2023 ត្រឡប់ទៅប្រទេសវិញបាន ហើយនេះក៏ដោយសារនាងគឺជាបេក្ខភាពមួយរូបដែលខ្លាំង និង បានត្រៀមខ្លួនបានយ៉ាងល្អក្នុងការប្រកួតនាឆ្នាំ ២០២៣ នេះ។
ជាមួយនឹងការទទួលបានមកុដនេះ គេឃើញថាមានបណ្ដាអ្នកគាំទ្រជុំវិញពិភពលោកបានចូលរួមសម្ដែងការសាទរចំពោះនាង Drita Ziri ស្ទើរគ្រប់ៗគ្នា។ ដោយក្រៅពីនាង Drita Ziri ទទួលបានមកុដហើយ ក្នុងនោះ សម្រាប់លំដាប់រងទី ១ បានទៅលើបវរកញ្ញាប្រទេសហ្វីលីពីន បានតំណែងជា Miss Earth Air ឯលំដាប់រងទី ២ បានទៅលើប្រទេសវៀតណាមបានតំណែងជា Miss Earth Water និង លំដាប់រងទី ៣ បានទៅលើបវរកញ្ញាប្រទេសថៃបានតំណែងជា Miss Earth Fire៕