(វីដេអូ) ទិដ្ឋភាពមង្គលការ ហ៊ិន ច័ន្ទនីរ័ត្ន ព្រឹកនេះអ៊ូអរណាស់ មានភ្ញៀវកិត្តិសយសថ្នាក់ជាតិធំៗចូលច្រើនកុះករ
នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នេះ ជាថ្ងៃវេលាដ៏ល្អសម្រាប់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង គូដណ្ដឹងរូបសង្ហា បានរៀបចំកម្មវិធីអាពាហ៍ពិពាហ៍តាមប្រពៃណីយ៉ាងធំអធិកអធម។
ក្នុងថ្ងៃសិរីមង្គលរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន នេះដែរ បើក្រឡេកទៅមើលទិដ្ឋភាពនាពេលព្រឹកនៃកម្មវិធីមង្គល គេឃើញមានការរៀបចំកម្មវិធីឡើងយ៉ាងប្រណីត និង មើលទៅទាំងកូនក្រមុំ កូនកំលោះ ស្រស់ស្អាតស័ក្តិសមគ្នាខ្លាំង ពេញដោយស្នាមញញឹមសុភមង្គលក្នុងថ្ងៃដ៏មានសិរីសួស្ដីនេះ។
អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ក្នុងកម្មវិធីហែជំនូន និង កម្មវិធីកាត់សក់ពេលព្រឹកនេះដែរ គេក៏បានឃើញវត្តមានរបស់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកធំមានមុខមាត់ជាច្រើន និង បងប្អូនសាច់ញាតិ អ្នកស្និទ្ធស្នាល ក៏ដូចជាសិល្បករ-ការិនីល្បីៗចូលរួមកម្មវិធីនាពេលព្រឹក និង ចូលរួមអបអរសាទរ ក៏ដូចជាជូនពរឱ្យដល់កូនក្រមុំកូនកំលោះច្រើនកុះករផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖