កក់ក្តៅ! ខួបកំណើត ទេព បូព្រឹក្ស ឆ្នាំនេះ ជី ដេវីត បង្ហោះរូបភាពមួយសន្លឹកដ៏មានន័យជូនពរ
ចាប់តាំងពីកាន់ដៃគ្នាសាងគ្រួសារមក គេសង្កេតឃើញថាគ្រួសារតារាចម្រៀង ជី ដេវីត និង តារាចម្រៀងស្រី ទេព បូព្រឹក្ស ពិតជាមានក្តីសុខណាស់។ ជាពិសេស ថ្មីៗនេះ អ្នកទាំងពីរទទួលបានកូនប្រុសម្នាក់គឺអូន Albert គឺរឹតតែធ្វើឱ្យអ្នកទាំងពីរមានសេខចក្តីសុខទ្វេដង។
ជារឿយៗគេតែងឃើញគ្រួសារតារាតារាចម្រៀងគូនេះបង្ហោះរូបភាពផ្អែមល្ហែមមករហូត ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺអ្នកទាំងពីរតែងផ្តល់ពេលវេលាឱ្យគ្នាទៅវិញទៅមកទោះបីជាមមាញឹកនឹងការងារយ៉ាងណាក៏ដោយ។ តួយ៉ាងនៅ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នេះ ជាថ្ងៃខួបកំណើតរបស់អ្នកនាង ទេព បូព្រឹក្ស ក្នុងនោះ គេឃើញតារាចម្រៀង ជី ដេវីត បានចេញមកបង្ហោះរូបភាពជុំគ្រួសារមួយសន្លឹក ដោយជូនពរភរិយាយ៉ាងមានន័យ និង កក់ក្តៅ។
បើតាមការបង្ហោះជូនពរលើកបណ្ដាញសង្គមហ្វេសប៊ុកលោក ជី ដេវីត បានសរសេរជូនពរយ៉ាងមានអត្ថន័យថា ៖«Happy birthday to our TOP OF THE LADY We Love you so much. អរគុណរយៈពេលប៉ុន្មានឆ្នាំមកនេះដែលតស៊ូកាន់ដៃគ្នារហូតដល់ទីទួលសុភមង្គលមួយយ៉ាងពេញលេញ អ្នកជាមនុស្សស្រីពូកែ រឹងមាំ និង ជាមនុស្សស្រីដែលអស្ចារ្យ ជាកិត្តិយសខ្ញុំណាស់ដែលបានរួមដំណើរជីវិតជាមួយអ្នក»៕