(វីដេអូ) រោងការសម្រាប់ពិធីពេលព្រឹកនៅផ្ទះមួយអ៊េមហើយ តែបើរោងការ ហ៊ិន ច័ន្ទនីរ័ត្ន នៅហាងល្ងាចនេះ ក៏ប្រណីតមិនធម្មតាដែរ
នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នេះ ពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បានក្លាយជាកូនក្រមុំដ៏ស្អាតក្នុងរោងជ័យហើយ ដោយកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធីសូត្រមន្តចូលរោងនៃពិធីអាពាហ៍ពិពាហ៍ក៏បានបញ្ចប់រួចរាល់។
យ៉ាងណាមិញ ក្រឡេកទៅមើលរោងជ័យរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន នៅព្រឹកថ្ងៃពិធីមកដល់នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ នេះ មើលទៅការរៀបចំកម្មវិធី ដែលបានឃើញវីដេអូខ្លីៗលើ TikTok ឯនោះវិញ គឺពិតជាមានការរៀបចំតុបតែង មានផ្កាស្រស់ចម្រុះពណ៌រចនាយ៉ាងស្រស់ស្អាតប្រណីតត្រជាក់ភ្នែកខ្លាំង។
ម្យ៉ាងវិញទៀត ក្នុងថ្ងៃចូលរោងជ័យនេះដែរ ក៏មានការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តយស មិត្តសិល្បករ ក៏ដូចជាអ្នកមានមុខមាត់ក្នុងសង្គមច្រើនទៀតផង។
ជាការពិត ក្នុងពិធីសូត្រមន្ត ពិធីហែរជំនូន ពិធីបំពាក់ចិញ្ចៀន ពិធីកាត់សក់ និង ពិធីបែបប្រពៃណីជាច្រើនទៀតក្នុងថ្ងៃមង្គលរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង ស្វាមី លោក ឌី ពេជ្រ គឺបានរៀបចំឡើងនៅគេហដ្ឋាន។ ដោយឡែក ពិធីពេលល្ងាចទទួលភ្ញៀវញុំាភោជនីយអាហារនោះវិញ គឺរៀបចំឡើងនៅឯកោះពេជ្រជាច្រើនអាគារ ដោយមានការរៀបចំផ្កាភ្ញីយ៉ាងប្រណីត ប្រើរយៈពេល ៣ ថ្ងៃ មិនចាញ់រោងពេលព្រឹកនោះទេ៕