(វីដេអូ) អធិកអធមណាស់! ទិដ្ឋភាពមង្គលការ ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងថ្ងៃសូត្រមន្តចូលរោងជ័យល្ងាចនេះ
នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ នេះ ពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បានក្លាយជាកូនក្រមុំដ៏ស្អាតក្នុងរោងជ័យហើយ ពោលគឺជាថ្ងៃដែលកម្មវិធីអាពាហ៍ពិពាហ៍របស់ពិធីការិនីរូបនេះ និង គូដណ្ដឹង បានរៀបចំកម្មវិធីសូត្រមន្តចូលរោង។
យ៉ាងណាមិញ ក្នុងថ្ងៃចូលរោងជ័យរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ក្រឡេកទៅមើលការរៀបចំកម្មវិធីវិញ ដែលបានឃើញវីដេអូខ្លីៗលើ TikTok បង្ហាញពីទិដ្ឋភាពកូនក្រមុំកូនកំលោះក្នុងកម្មវិធីសូត្រមន្តក្រោមរោងជ័យដ៏ស្រស់ស្អាតប្រណីតត្រជាក់ភ្នែករចនាមានផ្កាស្រស់ចម្រុះពណ៌ និង មានភាពអធិកអធមខ្លាំងដោយមានការចូលរួមពីបងប្អូន សាច់ញាតិ មិត្តសិល្បៈពេញដោយស្នាមញញឹម។
ខណៈបានឃើញនូវទិដ្ឋភាពក្នុងថ្ងៃសូត្រមន្តចូលរោងជ័យនេះដែរ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនរបស់ពិធីការិនីរូបនេះ បានបង្ហាញក្ដីរំភើបជំនួស និង សរសេរសារអបអរសាទរដល់រូបនាង និង អនាគតស្វាមីផងដែរ៕