អ្នកគាំទ្រនាំគ្នារំអុកឱ្យ Patrick ធ្វើរឿងនេះភ្លាម បើមិនចង់បាត់បង់ Best
ទើបតែផ្ទុះសង្ស័យថាបង្កាត់ភ្លើងស្នេហ៍មួយរយៈ ពេលនេះទំនាក់ទំនងរវាងតារាស្រី Best Kamsing និង កំលោះហាយសូរ Patrick បែរជាផ្ទុះការរកាំរកូសដោយសុខៗគេស្រាប់តែឃើញតារាស្រី Best បានចុច Unfollow គណនីអ៊ីនស្តាក្រាមរបស់លោក ព្រមទាំងលុបរូបភាពកន្លងមកជាមួយគ្នាអស់បាត់ទៅហើយ។
ក្រោយឃើញសកម្មភាពចម្រូងចម្រាសបែបនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ ហាក់សង្ស័យថាសេចក្តីស្នេហារបស់តារាស្រី Best កំពុងតែឈានទៅផ្លូវបំបែក។ យ៉ាងណាមិញ ដោយមើលឃើញថា Patrick ជាមនុស្សល្អ តែងយកចិត្តទុកដាក់នៅក្បែរ Best គ្រប់ពេល អ្នកគាំទ្រក៏បាននាំគ្នារំអុកឱ្យអ្នកកំលោះហាយសូររូបនេះ ជិះឡានទៅផ្ទះ Best ដើម្បីលួងលោមនាង ឱ្យត្រឡប់មកដូចដើមវិញ៕