ចូលវ័យ ៣១ ឆ្នាំភ្លាម! Mick មិនចាំយូរ ប្រញាប់សួរម្តាយរឿងគូស្រករ ស្រាប់ឮចម្លើយតបវិញហើយចង់ភ័យ
កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនហាក់មានការចាប់អារម្មណ៍ខ្លាំង អំពីទំនាក់ទំនងរវាងតារាប្រុសរូបសង្ហា Mick Thongraya និង តារាសម្ដែងស្រីប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ ៧ Preaw Tussaneeya ។
កន្លងមក គេតែងឃើញថា អ្នកទាំងពីរឧស្សាហ៍បង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាពុំសូវជាដាច់ឡើយ លើបណ្ដាញសង្គមអ៊ីនស្តាក្រាម។ លើសពីនោះទៀត Mick ក៏ធ្លាប់បានទិញកាដូតម្លៃថ្លៃ ជូនឱ្យតារាស្រី Preaw ទៀតផង ដែលនេះធ្វើឱ្យមហាជនផ្ទុះការសង្ស័យចំពោះពួកគេទាំងពីរថា មានទំនាក់ទំនងលើសពីមិត្ត។ យ៉ាងណាមិញ តារាប្រុសរូបនេះ ក៏ធ្លាប់បានចេញមុខបកស្រាយដែរថា រូបលោក និង Preaw ជាបងប្អូនល្អនឹងគ្នាតែប៉ុណ្ណោះ ហើយលោកក៏មិនបានបិទបេះដូងដែរ ប្រសិនបើថ្ងៃមួយទំនាក់ទំនងលើសពីនេះ លោកក៏សប្បាយចិត្ត។
យ៉ាងណាមិញ ទន្ទឹមនឹងទំនាក់ទំនងស្នេហានៅពុំទាន់ច្បាស់ជាមួយអ្នកណា អាយុក៏ឈានដល់ខ្ទង ៣១ ឆ្នាំ ថ្មីៗនេះ Mick បានទម្លាយសំនួរមួយ ដែលលោកបានសួរម្តាយឱ្យអ្នកគាំទ្របានស្តាប់ និង ញញឹមទាំងអស់គ្នាផងដែរ។ ក្នុងនោះ Mick បានទម្លាយថា ពីមុនលោកធ្លាប់សួរទៅកាន់ម្តាយថា ៖ «តើចង់បានចៅហើយឬនៅ?» ម្តាយលោកក៏ឆ្លើយវិញថា ៖ «មិនទាន់ប្រញាប់នោះទេ»។
Mick ក៏បានបន្តទៀត តែអ្វីដែលនឹកស្មានមិនដល់នោះ ខណៈកូនប្រុសកំពុងតែត្រូវបានអ្នកគាំទ្រផ្គូផ្គងជាមួយអ្នកនេះអ្នកនោះ ស្រាប់ថ្មីៗនេះ ចម្លើយម្តាយលោកប្រែភ្លាមថា ចង់បានចៅ ដែលចម្លើយមួយនេះធ្វើឱ្យលោកឮហើយបើកភ្នែកធំៗ ខណៈបេះដូងមិនទាន់ទាំងមានអ្នកស្អំផងនោះ៕