ក្រោយផ្ទុះសង្ស័យថាទាក់ទងគ្នា ឥលូវ Por Unnop ចេញទម្លាយទំនាក់ទំនងខ្លួន និង Jackie ខ្ទេចអស់
មួយរយៈចុងក្រោយនេះ មហាជនបានសង្កេតឃើញថា តារាសម្ដែងស្រី Jackie Jacqueline និង តារាសម្ដែងប្រុស Por Unnop បង្ហោះរូបភាពស្និទ្ធស្នាលជាមួយគ្នាលើបណ្ដាញសង្គម IG ពុំដែលដាច់ឡើយ ថែមទាំងកាន់ដៃគ្នាទៅកម្សាន្តជាមួយគ្នាទៀតផង។
ដោយឃើញភាពស្និទ្ធស្នាលផ្អែមល្ហែមខ្លាំងបែបនេះ មហាជនបានសង្ស័យថា តារាប្រុសស្រីមួយគូនេះ កំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ពីព្រោះតារាស្រី Jackie នៅទំនេរពុំធ្លាប់បង្ហើបថាមានគូស្នេហ៍ឡើយ រីឯអ្នកកំលោះ Por ក៏នៅទំនេរដូចគ្នាដែរ។ ជាងនេះទៅទៀត បើតាមរយៈសកម្មភាពរបស់អ្នកទាំងពីរ គឺបង្ហាញឱ្យឃើញយ៉ាងច្បាស់ថាលើសពីទំនាក់ទំនងមិត្តភក្តិ។
ក្រោយមានការសង្ស័យជុំវិញបញ្ហាទំនាក់ទំនងរបស់ពួកគេទាំងពីរបែបនេះ តារាប្រុស Por ក៏បានចេញមុខមកទម្លាយថា ៖ «សូមឱ្យមហាជនអ៊ុតមើលបន្ត បច្ចុប្បន្នលោក និង ស្រីស្រស់ Jackie ជាមិត្តភក្តិនឹងគ្នា ទទួលស្គាល់ថានិយាយគ្នារាល់ថ្ងៃ ហើយបើសួរថាលោកស្រឡាញ់ឬអត់ចម្លើយគឺស្រឡាញ់ ព្រោះថា Jackie ជាមនុស្សស្រីគួរឱ្យស្រឡាញ់ណាស់ នៅជាមួយហើយតែងតែមានក្តីសុខ និង ភាពរីករាយ។ ក្នុងនោះ បើសិនជាមានមនុស្សណាម្នាក់ច្បាស់លាស់ លោកនឹងចាប់ផ្តើមសិក្សាចិត្តតែម្តងព្រោះថាអាយុខ្ទង់ ៣០ ដែរហើយ ចង់បានអ្នកច្បាស់លាស់ព្រោះមិនចង់ហត់នឿយ ខាតពេល»៕