កំពុងជួបបញ្ហាលុយកាក់! ស្រីអូន ត្រូវ ម៉ានីន គូស្នេហ៍របស់ ភិទិ លើកឡើងបែបនេះភ្លាម
កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ បានបង្ហោះសារឱ្យមហាជនដឹងថា នាងនឹងមិនរត់ចោលបញ្ហាទេ សុខចិត្តលក់ដីឡូតិ៍ឡៃឡុង ដើម្បីបានលុយយកមកសង់ផ្ទះឱ្យអតិថិជនគម្រោងបុរីបុស្បាឱ្យគ្រប់ៗគ្នា។
ងាកទៅកាន់មហាជន និង អ្នកគាំទ្រ អ្នកនាង ស្រីអូន ក្រោយពីឃើញសារបង្ហោះរបស់រាជិនីចិត្តធម៌ខាងលើហើយនោះ ម្នាក់ៗក៏បានចូលទៅបញ្ចេញមតិផ្តល់កម្លាំងចិត្តដល់អ្នកនាងជាច្រើនផងដែរ។
ជាក់ស្ដែង ក្រឡេកទៅមើលអ្នកនាង ឡុង ម៉ានីន ដែលជាគូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ ក៏បានបង្ហោះរូបភាពសន្ទនារវាងខ្លួន និង អ្នកនាង ស្រីអូន ដោយអមសារថា៖ «ពេលប្អូនមានបញ្ហាអី ឆាតមកលើកទឹកចិត្តប្អូន សរសើរប្អូនរហូត ទឹកចិត្តបងស្រីល្អណាស់! តែហេតុអី មនុស្សល្អជួបតែរឿងពិបាកៗម៉្លេះ? ស៊ូៗណាបងស្រី ស៊ុន្ទរី នួន បងជាមនុស្សល្អ ទ្រាំបន្តិចទៀតរឿងល្អៗនឹងមករកបងវិញហើយណា»៕