មិនមែនអ្នកឆ្ងាយ! នាយិកា MG តំណាងខេត្ត-ក្រុង ២ នេះ ជាសាច់ថ្លៃនឹងនាយិកា MGC អ៊ឹម សុគន្ធា តែម្តង
មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ច្បាស់ជាបានស្គាល់រួចមកហើយនូវ Provincial Director នៃកម្មវិធីប្រកួត Miss Grand Cambodia ដោយមានអ្នកនាង អ៊ឹម សុគន្ធា ជានាយិកា។
ក្នុងនោះដែរ Provincial Director ៥ ខេត្ត-ក្រុងរួមមាន កញ្ញា ខាត់ ស្រីចាន់ PD តំណាងឱ្យខេត្តកំពង់ឆ្នាំង, អ្នកនាង អេនជី PD តំណាងឱ្យខេត្តសៀមរាប, អ្នកនាង សុគន្ធ លីនណា PD តំណាងឱ្យរាជធានីភ្នំពេញ, លោក ផួង វណ្ណា PD តំណាងឱ្យខេត្ត រតនៈគីរី និង លោកស្រី ហួង គីមឡាង PD តំណាងឱ្យខេត្ត កំពង់ចាម។
ងាកទៅកាន់ PD តំណាងឱ្យខេត្តសៀមរាប និង PD តំណាងឱ្យរាជធានីភ្នំពេញ គឺជាប្អូនថ្លៃរបស់ National Director Miss Grand Cambodia អ៊ឹម សុគន្ធា តែម្តង ពោលគឺ PD ទាំង ២ រូប គឺជាភរិយារបស់ប្អូនៗប្រុសរបស់ស្វាមីអ្នកនាង គឺលោក គង់ រ៉ាយុទ្ធ។
១. អ្នកនាង អែនជី PD តំណាងឱ្យខេត្តសៀមរាប
មហាជនជាច្រើន ច្បាស់ជាបានស្គាល់ហើយអតីតតារាចម្រៀង អែនជី PD តំណាងឱ្យខេត្តសៀមរាប។ PD តំណាងឱ្យខេត្តសៀមរាបរូបនេះ គឺជាភរិយារបស់ប្អូនប្រុសពៅរបស់ស្វាមីអ្នកនាង អ៊ឹម សុគន្ធា។
២. អ្នកនាង សុគន្ធ លីនណា PD តំណាងឱ្យរាជធានីភ្នំពេញ
អ្នកនាង សុគន្ធ លីនណា PD តំណាងឱ្យរាជធានីភ្នំពេញ គឺជាភរិយារបស់ប្អូនប្រុសទី ៣ របស់ស្វាមីអ្នកនាង អ៊ឹម សុគន្ធា។ PD តំណាងឱ្យរាជធានីភ្នំពេញរូបនេះ ក៏ជាអតីត Freshie Girl និង ជាអតីតតារាសម្តែងផងដែរ៕