Park So Dam ដូចមានជីវិតថ្មីវិញ ក្រោយតស៊ូប្រឆាំងនឹងជំងឺមហារីកបំពង់-ក អស់រាប់ឆ្នាំ
មិនមែនជាពេលវេលាដ៏ងាយស្រួលនោះទេ ដែលទស្សនិកជនបានដឹងខ្លះៗមកហើយថា តារាសម្ដែងស្រី Park So Dam បានតេស្តរកឃើញមានសាច់ដុំមហារីកបំពង់-ក អំឡុងពេលនាងថតសម្ដែងរឿង «Parasite» ឆ្នាំ ២០១៩ ហើយតាំងពីពេលនោះមកនាងបានសម្រាកតាមដានសុខភាពរបស់នាងបានយ៉ាងល្អ ហើយវិលត្រឡប់មកធ្វើការដូចធម្មតាវិញ។
យ៉ាងណាមិញ ថ្មីៗនេះ តារាសម្ដែងស្រីរូបនេះបានចូលរួមផ្តល់បទសម្ភាសដោយបានរៀបរាប់អំពីការតស៊ូប្រឆាំងដែលនាងបានជួបប្រទះ ហើយស្ថានភាពបច្ចុប្បន្នរបស់នាង គឺបានយកឈ្នះជំងឺកាចនេះហើយ។
ជាមួយគ្នានោះ នាងបាននិយាយថា នាងទើបតែជាសះស្បើយពីមុខរបួសវះកាត់ជំងឺមហារីកបំពង់-ក នាពេលថ្មីៗនេះទេ។ ហើយឥឡូវនេះ សុខភាពរបស់នាងក៏ល្អប្រសើរ និង និយាយបានធម្មតា ដោយសារតែការវះកាត់បានដំណើរទៅយ៉ាងល្អ។
លើសពីនេះ Park So Dam ក៏បានបង្ហាញពីអារម្មណ៍ពិតរបស់នាង នៅពេលទទួលការវះកាត់ហើយវិលចូលធ្វើការងារក្នុងសិល្បៈវិញថា ៖ «ខ្ញុំទើបតែបានវះកាត់ដុំសាច់កាចថ្មីៗនេះទេ ស្តាប់តែសំឡេងខ្ញុំក៏នៅមិនទាន់សះរបួសដែរ។ ហើយការសម្ដែងលើកនេះ ខ្ញុំបានមើលស្គ្រីបសម្រាប់ការថតលើកនេះហើយ សម្រាប់តួសម្ដែងនេះ ខ្ញុំពិតជាអាចដើរតួនេះបាន»។
ទោះជាយ៉ាងណា Park So Dam ក៏បាននិយាយបន្ថែមទៀតថា៖ «ពេលដែលនិយាយអត់ចេញសំឡេង ខ្ញុំបានចំណាយពេលប្រហែលជា ៨ ខែដើម្បីឱ្យខ្ញុំអាចនិយាយចេញសំឡេងវិញ។ មកដល់ពេលនេះ ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជាសះស្បើយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយខិតខំធ្វើឱ្យល្អប្រសើរឡើងវិញ»៕