អ្នកគាំទ្រភ្នែករលីងរលោងទឹកភ្នែក! ក្រោយ Sehun សមាជិក EXO ប្រកាសផ្អាកពីសិល្បៈ ២ ឆ្នាំ
អ្នកគាំទ្រជុំវិញពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាប្រុស Sehun សមាជិកក្រុម EXO បានសរសេរសារបង្ហោះដើម្បីចែករំលែកដល់អ្នកគាំទ្ររបស់លោក។
ក្នុងសារសរសេរដោយដៃចែករំលែកនោះ គឺបង្ហាញថាលោកកំពុងត្រៀមចូលបម្រើយោធាជូនប្រទេសជាតិនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងអង្គភាពសេវាសាធារណៈ ហើយនឹងត្រឡប់មកវិញនៅខែកញ្ញា ឆ្នាំ ២០២៥។
បើតាមខ្លឹមសារលម្អិតរបស់តារាប្រុសរូបនេះ បានរៀបរាប់ថា៖ «សួស្តីទាំងអស់គ្នា! ខ្ញុំគឺ Sehun តើអ្នកសុខសប្បាយដែរឬទេ? ថ្ងៃនេះ ខ្ញុំបានសរសេររឿងរបស់ខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំនឹងចូលបម្រើយោធានៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣។ ខ្ញុំសុំទោសដែលផ្តល់ដំណឹងយឺតយ៉ាវសម្រាប់ EXO-L ដោយសារតែប៉ុន្មានថ្ងៃនេះ ខ្ញុំឆ្លៀតពេលសម្រាប់ខ្លួនឯងខ្លះ មើលថែខ្លួនឯងឱ្យល្អ។ ដូច្នេះហើយ ខ្ញុំមិនអាចបង្ហាញឱ្យអ្នកទាំងអស់គ្នាបានឃើញនោះទេ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ពីខ្ញុំដែលមិនអាចប្រាប់ដំណឹងឯកជនផ្ទាល់ខ្លួនបាន។
ជាចុងក្រោយ អរគុណសម្រាប់ការយកចិត្តទុកដាក់ចំពោះខ្ញុំកន្លងមក។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមានសុខភាពរហូតដល់ថ្ងៃខ្ញុំវិលត្រឡប់មកវិញ។ ខ្ញុំសន្យាថានឹងមកវិញដោយសុខភាពល្អ អរគុណម្ដងទៀត»៕