ភ្ញាក់ផ្អើល! Ahreum ខឹងអ្នករិះគន់ញ័រមាត់ ដែលជាដើមហេតុធ្វើឱ្យមិត្តប្រុសនាងលេបថ្នាំបញ្ច.ប់ជី-វិត
ចាប់តាំងពីតារាស្រី Ahreum អតីតសមាជិក T-ara បានប្រកាសលែងលះស្វាមីជាអ្នកជំនួញ ដែលបានរៀបការជាមួយនឹងគ្នា ៤ ឆ្នាំ និងមានកូនប្រុស ២ នាក់ ហើយទៅរៀបការគូស្នេហ៍ថ្មី ក្នុងពេលតែមួយ សម្រាប់ដំណឹងមួយនេះពិតជាបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ ស្រាប់តែមានព័ត៌មានដ៏ក្តៅគគុកថា គូស្នេហ៍ថ្មីរបស់ Ahreum បានរងការចោទប្រកាន់ថា បានប្រើអំពើហិង្សាលើអតីតមិត្តស្រី ប៉ុន្តែភ្លាមៗនោះ Ahreum បានចេញមកបដិសេធការចោទប្រកាន់នេះ ដោយចេញមុខការពារក្នុងនាមជានាងជាគូស្នេហ៍ ហើយថែមទាំងគំរាមប្តឹងអ្នកនិយមលេងអ៊ីនធឺណេតដែលរិះគន់លើលោក Seo Dong Hoon ទៀតផង។
ទោះជាយ៉ាងណា ព័ត៌មានដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ Ahreum បានបង្ហោះសារនៅលើ Instagram ផ្ទាល់របស់នាងថា មិត្តប្រុសនាងបានលេបថ្នាំបាក់ទឹកចិត្តច្រើនហួសកម្រិត ដើម្បីព្យាយាមបញ្ចប់ជីវិតខ្លួនឯង ដោយសារតែការរិះគន់មិនល្អពីអ្នកនិយមលេងបណ្តាញសង្គម។
ជាមួយគ្នានោះដែរ តារាស្រីរូបនេះ បានខឹងសម្បារនឹងអ្នករិះគន់ដែលហាក់ជាន់ពន្លិចស្នេហារបស់នាង ហើយបច្ចុប្បន្ននេះ លោក Seo Dong Hoon មិនទាន់ដឹងខ្លួនវិញទេ ចំពោះរឿងនេះធ្វើឱ្យនាងមានការភិតភ័យខ្លាំង ដែលមិនអាចការពារមនុស្សដែលខ្លួនស្រឡាញ់បាន៕