ធ្ងន់-ក! តួឯកស្រី «Love O2O» អាចប្រឈមជាប់ពន្ធនាគារ ដោយសារសងសំណងយឺតយ៉ាវ
បើតាមការចុះផ្សាយរបស់ QQ បានឱ្យដឹងថា តុលាការទំនងជាកំពុងធ្វើការត្រួតពិនិត្យលើទ្រព្យសម្បត្តិរបស់អតីតតារាសម្ដែងស្រីចិន Zheng Shuang នៅក្នុងប្រទេសចិន។
បើតាមមេធាវី បាននិយាយថា ប្រសិនបើអាជ្ញាធររកឃើញថា តារាស្រីរូបនេះ មានលទ្ធភាពសងសំណងទៅដៃគូសហការ តែមិនព្រមអនុវត្តតាមច្បាប់នោះ នាងអាចនឹងជាប់ពន្ធនាគារ ដោយទោសអតិបរមា គឺជាប់គុក ៧ឆ្នាំ។
ក្នុងនោះដែរ តុលាការបានចេញដីកាសម្រេច ដោយតម្រូវឱ្យតួឯកស្រី «Love O2O» រូបនេះ សងសំណងចំនួន ១២ ៧១៧ ៨០០ ដុល្លារអាមេរិក ទៅកាន់ក្រុមហ៊ុនផលិតភាពយន្ត ក្រោយនាងបំពានលើកិច្ចសន្យា មានរឿងអាស្រូវកក្រើកប្រទេស ដោយការងារសិល្បៈទាំងអស់នាងមិនអាចបញ្ចេញផ្សព្វផ្សាយ។
យ៉ាងណាមិញ ក្រោយចាញ់ក្តីលើពាក្យបណ្តឹង ភាគី Zheng Shuang ត្រូវបានបង្ខំឱ្យសងសំណងទៅកាន់ដៃគូសហការ ហើយខាងក្រុមហ៊ុនរបស់នាង ក៏បាននិយាយថា នាងកំពុងសម្របសម្រួលបញ្ហានេះ ជាមួយនឹងអាជ្ញាធរដែលមានការពាក់ព័ន្ធ ក៏ដូចជាចរចាលើការសងសំណងឱ្យសមនឹងស្ថានភាពបច្ចុប្បន្នរបស់នាង។
ថ្វីដ្បិតថា បច្ចុប្បន្ន Zheng Shuang មិនបានរស់នៅក្នុងប្រទេសចិន ទៅរស់នៅសហរដ្ឋអាមេរិកក៏ដោយ បើតាមការចុះផ្សាយរបស់ Sina បានននិយាយថា តារាស្រីរូបនេះ ត្រូវសងសំណងដល់ដៃគូរបស់នាង ២៨ ២៣២ ៧០០ ដុល្លារអារមេរិក និងថ្លៃសំណងជាច្រើនលើដៃគូសហការផ្សេងៗទៀត ហើយតារាស្រីរូបនេះមិនអាចមានលទ្ធភាពសងលុយវិញភ្លាមៗនោះទេ៕