លោកប៉ាគំរូ! Kevin Cheng នាំកូនជជែកផ្ដល់ភាពស្និទ្ធស្នាលរវាងឪពុកកូន មិនខ្វល់រឿងចុចទូរស័ព្ទទេ
អាចនិយាយបានថា តារាសម្ដែងហុងកុង Kevin Cheng គឺមានភាពល្បីល្បាញខ្លាំងបំផុតក្នុងវិស័យកម្សាន្ត ហើយតែងតែមានអ្នកគាំទ្រតាមដានពីភាពឯកជនប្រចាំថ្ងៃរបស់លោកច្រើនផងដែរ នៅលើគណនី Instagram ផ្ទាល់។
តារាប្រុសរូបនេះ ត្រូវបានគេដឹងច្រើនមកហើយថា លោកគឺជាបុរសដែលស្រឡាញ់ក្រុមគ្រួសារ តែងចំណាយពេលវេលាច្រើនជាមួយនឹងភរិយា និង កូនៗទាំង ៣ នាក់ ក្រោយពីទំនេរពីការងារក្នុងអាជីពសិល្បៈ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាប្រុសវ័យ ៥៤ ឆ្នាំរូបនេះ ត្រូវបានគេប្រទះឃើញអង្គុយនៅហាងអាហារមួយកន្លែង ជាមួយនឹងកូនប្រុសច្បង ដែលកំពុងអង្គុយញ៉ាំគុយទាវយ៉ាងឆ្ងាយមាត់។
ពេលនោះហើយ អ្នកនិយមលេងអ៊ីនធឺណេតបានកត់សម្គាល់ឃើញភ្លាមថា លោកពិតជាលោកប៉ាដ៏គំរូមួយរូប ដែលចាំជួយមើលថែកូនជំនួសភរិយា ហើយបំពេញតួនាទីជាប៉ាបានយ៉ាងល្អ នៅចាំផ្តល់ភាពកក់ក្តៅដល់កូនៗមិនឃ្លាតឆ្ងាយឡើយ។ សូម្បីតែពេលទំនេរដៃ លោកក៏មិនខ្វាយខ្វល់នឹងការចុចទូរស័ព្ទដែរ៕