(វីដេអូ) សល់ជាង ១០ ថ្ងៃទៀតរៀបការ ហ៊ិន ច័ន្ទនីរ័ត្ន បញ្ចេញវីដេអូ Pre-Wedding ជាមួយគូដណ្ដឹងយ៉ាងរំភើប
គិតមកដល់ពេលនេះ រយៈពេលជាង ១ ខែហើយ ដែលពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន និង គូស្នេហ៍ ប្ដូរឈ្មោះទៅជាគូដណ្ដឹង ដោយបានរៀបចំកម្មវិធីភ្ជាប់ពាក្យកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ចូលរួមដោយចាស់ទុំទាំងសងខាង ញាតិមិត្តយ៉ាងពេញដោយស្នាមញញឹម និង ក្ដីសុខ។
ខណៈរៀបចំកម្មវិធីភ្ជាប់ពាក្យនោះ ពិធិការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង គូដណ្ដឹងបណ្ដូលចិត្ត ក៏បានកំណត់ថ្ងៃរៀបអាពាហ៍ពិពាហ៍រួចហើយដែរ គឺនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ។
ដោយឡែក មកទល់ពេលនេះ សល់តែ ១០ ថ្ងៃជាងទៀតប៉ុណ្ណោះ ពិធីការិនីរូបស្រស់នេះ នឹងក្លាយជាកូនក្រមុំក្នុងរោងជ័យហើយ ដែលថ្មីៗនេះក៏បានឃើញនាងបញ្ចេញវីដេអូខ្លី Pre-Wedding ជាមួយគូដណ្ដឹងបណ្ដូលចិត្តយ៉ាងស្រស់ស្អាតផ្អែមល្ហែមស័ក្តិសមគ្នាខ្លាំង។
វីដេអូនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនបានចែករំលែកភ្ជាប់ជាមួយការអបអរសាទរ និង មានក្ដីរំភើបជំនួសពិធីការិនីរូបនេះ និង គូដណ្ដឹងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖