គង់វង្ស យ៉ាទី ជួបទុក្ខធំគ្នុងជីវិត បាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ និង គួរឱ្យគោរព គ្មានថ្ងៃវិលត្រឡប់
កាលពីយប់ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ គណនីហ្វេសប៊ុករបស់តារាស្រីស្រស់ គង់វង្ស យ៉ាទី បានប្តូរប្រូហ្វាល់កាន់ទុក្ខដោយដាក់រូបសខ្មៅ និង បញ្ជាក់លើ Caption ថា «យាយទៅចោលចៅហើយ»។
ពិតណាស់ បើតាមការបង្ហោះខាងលើនេះបានឱ្យដឹងថា តារាសម្តែង និង ជាពិធីការិនី គង់ វង្សយ៉ាទី កំពុងតែបាត់បង់ជីដូនជាទីស្រឡាញ់ និង គោរពបំផុតក្នុងជីវិត ដោយលោកបានលាចាកលោកនេះទៅគ្មានថ្ងៃត្រឡប់ ដែលនេះបានធ្វើឱ្យនាងសោកសង្រេងយ៉ាងខ្លាំង។
ជាមួយនឹងដំណឹងដ៏សោកសៅនៃមរណភាពរបស់ជីដូនរបស់តារាស្រី គង់វង្ស យ៉ាទី បានធ្វើឱ្យមហាជនជាច្រើនបានចូលរួមបញ្ចេញមតិសម្ដែងការក្រៀមក្រំ និង ចូលរួមរំលែកទុក្ខចំពោះគ្រួសារតារាស្រី គង់វង្ស យ៉ាទី ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងក្រុមគ្រួសារ៕