![លាក់ក្នុងចិត្តច្រើនឆ្នាំ! កែវ ចាន់និមល រំឭករឿងមួយពីរៀមច្បង ខាត់ សុឃីម កាលនាងចូលសិល្បៈដំបូងគ្មានអ្នកស្គាល់](https://www.popular.com.kh/wp-content/uploads/2023/12/MK.jpg)
លាក់ក្នុងចិត្តច្រើនឆ្នាំ! កែវ ចាន់និមល រំឭករឿងមួយពីរៀមច្បង ខាត់ សុឃីម កាលនាងចូលសិល្បៈដំបូងគ្មានអ្នកស្គាល់
ប្រិយមិត្ត ដែលនិយមតាមដានកម្មវិធីនានារបស់ស្ថានីយទូរទស្សន៍ ហង្សមាស ប្រាកដជាបានស្គាល់មកហើយ នូវពិធីការិនីដែលមានសំនួនវោហាចាក់ទឹកមិនលិច និង តែងតែក្តោបបាននូវតំណែងជាពិធីការិនីនៅក្នុងកម្មវិធីធំៗជាច្រើននោះគឺ អ្នកនាង កែវ ចាន់និមល។
បើនិយាយពីការលេងស្ទីលនៃការតុបតែងខ្លួន ជាពិសេសសម្លៀកបំពាក់នៅក្នុងកម្មវិធីនីមួយៗរបស់ពិធីការិនី កែវ ចាន់និមល មើលទៅពិតជាមានភាពលេចធ្លោ និង ទាក់ទាញខ្លាំង ដោយមានការលាន់មាត់សរសើរស្ទើរគ្រប់គ្នាពីសំណាក់អ្នកគាំទ្រមិនដាច់ពីមាត់ថាពិតជាស្រស់ស្អាត និង គួរឱ្យស្រឡាញ់ណាស់។
ក្នុងដំណើរនៃការប្រឡូកសិល្បៈនេះដែរ ថ្មីៗនេះ ពិធីការិនីរូបនេះបានបង្ហោះនូវរូបភាពដ៏កម្រចំនួន ២ សន្លឹក បង្ហាញអារម្មណ៍ពិតទៅកាន់អ្នកនាង ខាត់ សុឃីម ដោយបានភ្ជាប់ជាមួយនឹងអត្ថន័យដ៏មានខ្លឹមសារនៅលើគណនីហ្វេសប៊ុកថា ៖ «រៀមច្បងក្នុងវិស័យសិល្បៈដ៏គួរឱ្យគោរពរបស់ខ្ញុំ តាំងពីខ្ញុំចូលសិល្បៈដំបូងៗគេមិនទាន់ស្គាល់ មិនថានៅកន្លែងណា រវល់ប៉ុនណា ហត់ប៉ុនណា ឱ្យតែឃើញប្អូនជម្រាបសួរ គាត់តែងតែលើកដៃជម្រាបសួរវិញដោយញញឹម និង សួរសុខទុក្ខប្អូន នេះហើយជាការផ្តល់តម្លៃដែលមិនអាចកាត់ថ្លៃបាន អរគុណបង ខាត់ សុឃីម»៕