(វីដេអូ) ផ្ទុះសរសើរបុរសម្នាក់មានសំឡេងផ្អែមគ្រលួច ច្រៀងបទ ដួង វីរៈសិទ្ធ ពីរោះជក់ចិត្តណាស់
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម Tik Tok បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនូវវីដេអូមួយរបស់បុរសមួយរូបកំពុងច្រៀង Karaoke នៅផ្ទះ។
បុរសរូបនោះ ត្រូវបានមហាជនចាប់អារម្មណ៍ ក៏ព្រោះតែលោកបានបកស្រាយបទចម្រៀង «អូនគ្មានសិទ្ធិទៅចោលបងទេ» ដែលជាសំនៀងដើមរបស់លោក ដួង វីរៈសិទ្ធ យ៉ាងពីរោះ។
ក្នុងនោះ អ្នកលេងបណ្តាញសង្គម Tik Tok ជាច្រើន ក៏បានចូលទៅបញ្ចេញមតិសរសើរ និង លើកឡើងថា លោកច្រៀងពីរោះមួយបែប មិនចាញ់តារាចម្រៀងនោះទេ៕