(វីដេអូ) ឈ្នះពានជាង ២ ខែ លឹម សេរីហាន់នីកា ចេញបទមនោបញ្ចេតនាដំបូង ផ្ទុះការគាំទ្រគួរសម
ពិតណាស់ ថ្មីៗនេះ បន្ទាប់ពីបានក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី ៣ អាយដលតូចដែលមានវ័យក្មេង លឹម សេរីហាន់នីកា ក៏បានត្រៀមបង្ហាញនូវស្នាដៃដំបូងរបស់ខ្លួនទៅកាន់អ្នកគាំទ្រហើយ ដោយពេលនេះកញ្ញាក៏កំពុងតែថតចម្រៀងផ្ទាល់ខ្លួន និង បានបង្ហាញនូវឃ្លីបវីដេអូថត MV ជាច្រើនកន្លែងថែមទៀតផង។
យ៉ាងណាមិញ ដើម្បីបើកទំព័រជាលើកដំបូងក្នុងការស្វាគមន៍ ក៏ដូចជាថ្លែងអំណរគុណដល់ហ្វេនៗទាំងអស់ដែលតែងតែគាំទ្រ និង ស្រឡាញ់ចូលចិត្តដល់កញ្ញា តារាស្រីវ័យក្មេងរូបនេះ ក៏នឹងបញ្ចេញបទបែបមនោសញ្ចេតនាស្នេហា មានចំណងជើងថា «ឯណាពាក្យស្មោះ» ។
សម្រាប់បទចម្រៀងថ្មីមួយបទរបស់កញ្ញា លឹម សេរីហាន់នីកា នេះដែរ ទើបនឹងចេញនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ ចំពោះវីដេអូមួយនេះបង្ហាញឱ្យឃើញពីភាពឈឺចាប់របស់នារីម្នាក់ ត្រូវបានមនុស្សដែលខ្លួនស្រឡាញ់មិនគោរពពាក្យសន្យា មួយបទនេះឃើញថាមានការពេញចិត្តខ្លាំងពីបណ្តាអ្នកគាំទ្រ របស់កញ្ញា៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖