រឿងស្បថស្បែល្បីផ្អើលហ្វេសប៊ុក! ហង្ស សុជាតា សួរចំៗ ម៉េចមិនព្រមស្បថស្ងាត់ៗតែគ្នាឯង
ពិតណាស់ ជុំវិញរឿងរ៉ាវលើបណ្ដាញសង្គមហ្វេសប៊ុកក្ដៅគគុកនាប៉ុន្មានថ្ងៃនេះ ទាក់ទងនឹងវិវាទរវាងអ្នកលក់អនឡាញល្បីៗប៉ុន្មានរូប ឡាយវីដេអូតតាំងសម្ដីគ្នា ដែលធ្វើឱ្យមហាជនអ្នកលេងហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍តាមដានខ្លាំង។
លើសពីនេះ នៅយប់រំលងអធ្រាត្រវេលាម៉ោងជិត ១ ភ្លឺ ថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅ កាន់តែផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកលក់អនឡាញល្បីៗប៉ុន្មានរូបនេះបាននាំគ្នាទៅស្បថមុខព្រះអង្គដងកើ។ ក្នុងនោះ គេបានដឹងថាអ្នកលក់អនឡាញ ដែលបានទៅស្បថមុខព្រះអង្គដងកើរួមមាន Madam Da, ប្អូនស្រី អ្នកនាង ឡុង ម៉ានីន ដែលជាគូស្នេហ៍តារាចម្រៀង ភិទិ ព្រមទាំងអ្នកនាង ណៃ ណៃ។
ងាកទៅកាន់មហាជនឯនោះវិញ គេឃើញមានមនុស្សសម្រុកទៅមើលយ៉ាងច្រើនពាសពេញ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។
យ៉ាងណាមិញ ខណៈកំពុងផ្ទុះល្បីខ្លាំងរឿងស្បថស្បែនេះដែរ ក៏បានឃើញតារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ហង្ស សុជាតា បង្ហោះសារប៉ុន្មានឃ្លានិយាយលើកឡើងពីរឿងរ៉ាវខាងលើផងដែរ។ ក្នុងនោះអ្នកនាង ហង្ស សុជាតា បានបង្ហាញពីចម្ងល់ថា ៖ «ឆ្ងល់ថា អីក៏ live មិនព្រមស្ងាត់តែគ្នាឯងទៅ ឆ្ងល់ថា ម៉េចប្អូនៗអត់គេងទៅមើលផ្ទាល់ទៀត ស្បថ»៕