ទ្រាំខាំធ្មេញមិនបាន ខាត់ សុឃីម បង្ហោះសារមួយ ក្រោយផ្អើលរឿងអ្នកលក់អនឡាញស្បថមុខព្រះអង្គដងកើ
មហាជននិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានដឹងមកហើយនូវរឿងរ៉ាវកំពុងផ្ទុះការចាប់អារម្មណ៍រវាងអ្នកលក់អនឡាញល្បី ដែលបាននាំគ្នាទៅស្បថមុខព្រះអង្គដងកើកាលពីយប់រំលាងអធ្រាត្រវេលាម៉ោងជិត ១ ភ្លឺ ឈានចូលថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៣។ រឿងរ៉ាវខាងលើនេះដែរ បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍មហាជនមួយចំនួនរហូតបញ្ចេញមតិមិនពេញចិត្តទៀតផង។
យ៉ាងណាមិញ ងាកទៅកាន់តារាពហុជំនាញរៀមច្បង អ្នកនាង ខាត់ សុឃីម នៅព្រឹកថ្ងៃទី ៧ ខែធ្នូ នេះ ក៏បានបង្ហោះសារមួយឃ្លាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ និង បានចែករំលែក ព្រមទាំងបញ្ចេញមតិយល់ស្របទៀតផង។
ក្នុងនោះ អ្នកនាង ខាត់ សុឃីម រៀបរាប់ថា៖ «ឈ្លោះគ្នាក្នុងគ្រួសារដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិដូចបើកឃ្លាំងទ្រព្យបង្ហាញចោរ»៕