ទិដ្ឋភាពមង្គលការ ឃុន វុត្ថា ព្រឹកនេះអ៊ូអរណាស់ មានមិត្តភក្ដិជិតដិតក្នុងសិល្បៈចូលរួមកុះករ
នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣ នេះ ជាថ្ងៃវេលាដ៏ល្អសម្រាប់តារាចម្រៀង ឃុន វុត្ថា ដែលបានដឹកដៃគូដណ្ដឹងរូបស្រស់ចូលរោងការតាមប្រពៃណី ក្រោយពីបានភ្ជាប់ពាក្យនឹងគ្នាអស់រយៈពេលជាង ១ ឆ្នាំ។
ក្នុងថ្ងៃសិរីមង្គលរបស់តារាចម្រៀងប្រុសលោក ឃុន វុត្ថា នេះដែរ បើក្រឡេកទៅមើលទិដ្ឋភាពនាពេលព្រឹកនៃកម្មវិធីមង្គល គេឃើញមានការរៀបចំកម្មវិធីឡើងយ៉ាងប្រណីត និង មើលទៅទាំងកូនក្រមុំ កូនកំលោះ ស្រស់ស្អាតស័ក្តិសមគ្នាខ្លាំង ពេញដោយស្នាមញញឹមសុភមង្គលក្នុងថ្ងៃដ៏មានសិរីសួស្ដីនេះ។
អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ក្នុងកម្មវិធីហែជំនូនពេលព្រឹកនេះដែរ គេក៏បានឃើញវត្តមានរបស់ បងប្អូនសាច់ញាតិ អ្នកស្និទ្ធស្នាល ក៏ដូចជាសិល្បករ-ការិនីល្បីៗចូលរួមកម្មវិធីផ្សេងៗនាពេលព្រឹក និង ចូលរួមអបអរសាទរ ក៏ដូចជាជូនពរឱ្យដល់កូនក្រមុំកូនកំលោះច្រើនកុះករផងដែរ៕