អីយ៉ាស់! ម៉ៅ ប៊ុនសក្ខ័រង្សី អតីតបេក្ខភាព MGC 2023 ឱ្យដំរួយ ហាក់ចង់វិលត្រឡប់ចូលប្រកួតជាថ្មី
ជាការពិត បច្ចុប្បន្នវិស័យបវរកញ្ញា និង បុរសឯក ក្នុងប្រទេសកម្ពុជា កាន់តែរីកចម្រើនឡើងហើយ ដោយក្នុងនោះមានយុវជនខ្មែរប្រុសស្រីជាច្រើន កំពុងតែចាប់អារម្មណ៍ នឹង បានដាក់ពាក្យចូលរួមប្រកួតនៅលើវិស័យមួយនេះខ្លាំងគួរឱ្យកត់សម្គាល់។ ពេលនេះដែរ កម្មវិធី Miss Grand Cambodia 2024 កំពុងតែបើកទទួលអ្នកចូលរួម ទិញសិទ្ធិគ្រប់គ្រងកញ្ញាឯកដ៏អស្ចារ្យទាំងរាជធានី ខេត្ត ក្រុង ក៏ដូចជាចាប់ផ្តើមបើកប្រកាសជាផ្លូវការ ទទួលពាក្យចូលរួមប្រឡងប្រជែងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាផងដែរ។
ក្នុងនោះដែរ ឃើញថាកញ្ញា ម៉ៅ ប៊ុនសក្ខ័រង្សី ដែលជាអតីតបេក្ខភាព MGC 2023 តំណាងឱ្យខេត្ត ព្រះវិហារ ដោយទោះជាមិនមានឱកាសបានឈានទៅដល់លំដាប់ណាមួយនៃកម្មវីធីក៏ពិតមែន ប៉ុន្តែកញ្ញាក៏មិនបានបោះបង់ក្តីស្រមៃនោះឡើយ។ ដោយឡែក កាលពីពេលថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលមែនទែនដែលបានឃើញផេកផ្លូវការរបស់អតីត MGC 2023 កញ្ញា ម៉ៅ ប៊ុនសក្ខ័រង្សី ដោយបានបង្ហោះពាក្យពេចន៍ ហាក់ដូចជាឱ្យដំរួយថា ខ្លួននឹងត្រឡប់មកប្រកួតវិញដោយនាងបានបង្ហោះសារថា៖ «រកសល់ 48 គីឡូ Support អត់បើ Back Miss grand Phnom Penh»។
ក្នុងនោះ ក៏មានអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិពីក្រោមរូបភាពនោះយ៉ាងព្រោងព្រាត ដោយមហាជនជាច្រើនបានដាក់ជារូបបេះដូង ក៏ដូចជាផ្តល់សារគាំទ្ររដល់កញ្ញាឱ្យវិលចូលប្រកួតសារជាថ្មី ព្រោះថាអតីតបវរកញ្ញារូបនេះមានទាំងសមត្ថភាព ចំណេះដឹង និង រូបសម្រស់ស្រស់ស្អាតផងដែរ៕