ទ្រលុកទ្រលន់ណាស់! កូនស្រីពៅ ឈិន សុធារី និង ស្វាមីឧកញ៉ា មានអាយុ ៥ ខែ ហើយ
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជា ៣ ឆ្នាំ មកហើយ ដែលអតីតតារាចម្រៀង ឈិន សុធារី បានចាប់ដៃគ្នានឹងគូស្នេហ៍ថ្មី សាងចំណងសុភមង្គលរស់នៅក្នុងនាមជាប្តីប្រពន្ធ។ ក្នុងនោះ ក្រោយពីចាប់ដៃគ្នានឹងគូស្នេហ៍ថ្មី ជាឧកញ៉ាវ័យក្មេង ព្រមទាំងបើកចំហជាប្តីប្រពន្ធហើយនោះ អតីតតារាចម្រៀងរូបនេះទទួលបានងារជាជំទាវ ព្រមទាំងមានមុខជំនួញពេញដៃ និង រស់នៅយ៉ាងមានសុមង្គលទៀតផង។
កាលពីអំឡុងខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ជំទាវ ឈិន សុធារី ក៏បានបង្ហោះរូបភាពកំពុងពពោះតំណក់ឈាមនឹងស្វាមីជាឧកញ៉ា និង បានសម្រាលកូនរួចរាល់ហើយដែរ កាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ដោយទទួលបានកូនស្រីជាចំណងដៃ។
យ៉ាងណាមកដល់អំឡុងខែធ្នូ ឆ្នាំ ២០២៣ នេះ កូនស្រីពៅរបស់ជំទាវ ឈិន សុធារី មានអាយុ ៥ ខែហើយ ក្រឡេកទៅមើលមុខមាត់គួរឱ្យក្នាញ់ស័ក្តិសមនឹងឈ្មោះប៉ាម៉ាក់ដាក់ឱ្យថា KEO MOYURA៕