មិនសង្ស័យយ៉ាងម៉េច! ពេជ្រ សូលីកា និង កំលោះសង្ហា ជុងយាន បង្ហាញទង្វើស្និទ្ធក្បែរគ្នាមិនរបេះយ៉ាងនេះ
តាំងពីប្រកាសបែកពីគូស្នេហ៍ចាស់មក តារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា បានបីបាច់ចិញ្ចឹមមើលថែកូនប្រុសដោយផ្ទាល់ដៃ ដោយនាងប្រឹងប្រែងធ្វើជាអ្នកម៉ាក់ដ៏រឹងមាំ ធ្វើការរកស៊ីចិញ្ចឹមកូនប្រុស និង ប្អូនស្រីយ៉ាងល្អ។
បើគិតមកដល់ពេលនេះ ពេជ្រ សូលីកា ក៏ទុកបេះដូងឱ្យនៅទំនេរប្រមាណជាង ១ ឆ្នាំហើយ តាំងពីផ្ទុះល្បីរឿងបែកពីគូស្នេហ៍មក។ ក្នុងនោះដែរ ក្រោយពីស្ពាយឈ្មោះជា Single Mom អ្នកនាង ពេជ្រ សូលីកា ក៏ត្រូវបានមហាជនធ្លាប់ចាប់ផ្គូផ្គងនឹងអ្នកនេះអ្នកនោះហូរហែដែរ។
ថ្មីៗនេះស្រាប់តែមហាជនអ្នកលេងបណ្តាញសង្គម Tik Tok បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីតារាចម្រៀងសំឡេងស្រទន់រូបនេះ បានបង្ហោះវីដេអូស្និទ្ធស្នាលនឹងបុរសម្នាក់វ័យក្មេង ដោយគេបានស្គាល់ថាជា Top 2 Road 2 The Star គឺលោក ជុងយាន។
ក្រោយបង្ហោះវីដេអូ និង បង្ហាញសកម្មភាពស្និទ្ធស្នាលនឹងគ្នាស្ទើរមិនដាច់ រហូតអ្នកគាំទ្រលើកឡើងថា តារាប្រុសស្រីទាំង ២ អាចនឹងមានទំនាក់ទំនងខាងបេះដូងជាមួយគ្នាមិនខាន។ លើសពីនោះ មួយរយៈចុងក្រោយនេះ ពេជ្រ សូលីកា និង ជុងយាន តែងបង្ហោះរូបភាពគូ និង នាំគ្នាដើរកម្សាន្តក្រៅប្រទេសទៀតផង៕
សូមទស្សនាវីដេអូ ខាងក្រោម៖