រំភើបណាស់! ពេជ្រ គីរ៉ា ដណ្តើមបានជ័យលាភីរងទី ៣ ក្នុងកម្មវិធី Miss Universe Trans 2023 នៅឥណ្ឌា
ជាការពិតណាស់ ក្រោយឆ្លងកាត់ការប្រកួតមកអស់ជាច្រើនវគ្គ សម្រាប់រាត្រីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៣ កម្មវិធី Miss Universe Trans 2023 បានរកឃើញម្ចាស់ជ័យលាភីហើយ ដោយម្ចាស់មកុដបានទៅលើបវរកញ្ញាមកពីប្រទេស Brazil។
រយៈពេលប្រមាណជាង ៣ ម៉ោង នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ MUT 2023 នៅឯប្រទេសឥណ្ឌា បានធ្វើឱ្យមហាជនក្នុងប្រទេសជាច្រើនកំពុងតែមានអារម្មណ៍ញាប់ញ័រ ខណៈនៅពេលការប្រកាសលទ្ធផលឈានមកដល់ Top 5។
ក្នុងនោះ អ្វីដែលធ្វើឱ្យប្រជាជនកម្ពុជារំភើបចិត្តជាខ្លាំងនោះ Miss Universe Trans Cambodia 2023 ពេជ្រ គីរ៉ា បានឈានចូល Top 5 និង ទទួលបានតំណែងលំដាប់រងទី ៣។ មិនត្រឹមតែប៉ុណ្ណោះកញ្ញាក៏បានឈ្នះពានរង្វាន់ Best Video introducing Award ផងដែរ។ លទ្ធផលមួយនេះបានធ្វើឱ្យប្រជាជនកម្ពុជា និង បណ្តាអ្នកគាំទ្រវិស័យបវរកញ្ញា មានក្តីរំភើបចិត្ត និង មានមោទកភាពលើរូបនាងយ៉ាងខ្លាំងដែលបាននាំយកនូវភាពអស្ចារ្យមួយនេះត្រឡប់មកកម្ពុជា៕