ផ្ទុះការសរសើរ! ពិធីមង្គលការថៅកែពេជ្រ ទ្រី ដាណា យកទំនៀមបុរាណគឺក្រាបផ្ទឹមផ្ទាល់លើកន្ទេល ដូចពាក្យចាស់ពោលថា «ក្រាបក្បាលដល់កន្ទេល»
មង្គលការរបស់ថៅកែហាងពេជ្រដ៏ល្បី លោកស្រី ទ្រី ដាណា និង កូនកំលោះ រស់ រាជ្ជសាល បានប្រារព្ធឡើងយ៉ាងអធិកអធមកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ ក្រោមវត្តមានចូលរួមសុទ្ធសឹងតែជាកំពូលតារាល្បីៗ បុគ្គលល្បីៗក្នុងវិស័យអនឡាញ និង ភ្ញៀវកិត្តិយសជាច្រើន ដែលជាអ្នកមានមុខមាត់ក្នុងសង្គម។
ក្នុងពិធីមង្គលការនោះដែរ មហាជនបានកត់សម្គាល់ឃើញពីការរៀបចំកម្មវិធីនានាច្រើន ដែលកម្មវិធីជាច្រើននោះបានរៀបចំឡើងយ៉ាងស័ក្តិសមខ្លាំងតាមប្រពៃណីទំនៀមទំលាប់ខ្មែរមានតាំងពីដើមរៀងមក ជាក់ស្តែងដូចជាពិធីក្រាបផ្ទឹម ជាដើម។
ពិតណាស បើមើតាមរូបភាពដែលគេបានចែករំលែក គេឃើញមានការរៀបចំតាមក្បួនច្បាប់ដើម ដោយការក្រាបផ្ទឹមនៅលើកន្ទេល ដូចពាក្យចាស់ពោលថា «ក្រាបក្បាលដល់កន្ទេល» ដែលនេះបានបង្ហាញឱ្យឃើញពីប្រពៃណី និង ទំនៀមទំលាប់ដ៏ផូរផង់មួយរបស់ខ្មែរ ដែលក្នុងពេលបច្ចុប្បន្ននេះស្ទើរតែមិនឃើញមានអ្នកធ្វើទៀត។ ជាមួយរូបភាពបែបនេះដែរ បានធ្វើឱ្យមហាជនខ្មែរជាច្រើនរំភើប និង លើកការកើតសរសើរយ៉ាងខ្លាំង ដល់ថៅកែពេជ្រ ទ្រី ដាណា ដែលបានជ្រើសរើសប្រើទំនៀមពីបុរាណនេះក្នុងមង្គលការរបស់ខ្លួន ជាការចូលរួមថែរក្សាកេរដំណែលដូនតាខ្មែរយើង៕